លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលខេត្តគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ
==========
បន្ទាយមានជ័យ: នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមគសិរ ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងជម្រុញដល់កងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចឲ្យបានល្អក្នុងឆ្នាំថ្មីនេះ។
-ត្រូវគោរពវិន័យ គោរពច្បាប់ គោរពបទបញ្ជា
-បន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព
-ពន្លឿការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋឲ្យបានទាន់ពេលវេលា
-ត្រូបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង៕