លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កំពុងបណ្តែតបណ្តោយ បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូប្រជល់មាន់ ខ្នាតធំមួយកន្លែងដ៏ធំ ដែលមានឈ្មោះថាកាស៊ីណូ«ព្រែកចាក»..!

លោក

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កំពុងតែស៊ីដាច់ គោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងប្រាំពីចំណុច របស់រាជរដ្ឋាភិបាល បើកដៃឱ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូប្រជល់មាន់មួយកន្លែងដ៏ធំ!!ខ្នាតយក្ស.!!ដុះស្លែ ដែលមានឈ្មោះថាកាស៊ីណូព្រែកចាក..

កំពត÷ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កំពុងតែស៊ីដាច់ គោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងប្រាំពីចំណុច របស់ប្រមុខរាជរដ្ឋាភិបាល បានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងប្រជល់មាន់ ក្នុងកាស៊ីណូព្រែកចាក ហោរកញ្ជ្រៀវទ្រហឹងអើងកង យ៉ាងអាណាធិបតេយ្យ ចំណែកអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាបនោះឡើយ ដោយសារតែម្ចាស់ទីតាំងកាស៊ីណូខាងលើ បានយកសំណែន សែនថ្នាក់ខេត្តរួចរាល់អស់ហើយ រីឯម្ចាស់កាស៊ីណូព្រែកចាកមួយនេះដែលជាមេបនល្បែងដ៏ធំខ្នាតយក្សដុះស្លែប្រចាំតំបន់ សប្បាយនឹង ការកើបលុយរាប់សិបលានក្នុងមួយថ្ងៃៗ ។

ចំណែកអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានពីថ្នាក់ក្រោមដល់ថ្នាក់លើខាងលើ មិនដែលខ្វល់អំពីអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អឌិតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង អឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់មានប្រសាសន៍ជាញឹកញាប់ផងដែរ ចំពោះគោលនយោបាយ ភូមិ ឃុំមានសុខសុវត្ថិភាព ទាំងប្រាំពីចំណុច ដែលចេញដោយរាជរដ្ឋាភិបាល ដើម្បីអោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តអោយបានខ្ជាប់ខ្ជួន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមហាជនដាក់ការសង្ស័យថា ទីតាំងបងល្បែងខាងលើ មានភាគហ៊ុនរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងថ្នាក់ខេត្តទើបមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់មិនហ៊ានធ្វើការបង្រ្កាបនោះឡើយ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការព្រួយបារម្ភទៅលើភូមិឃុំរបស់ពួកគាត់ ថាគ្មានសុខសុវត្ថិភាព ខណៈលោកវីរៈសេនីយ៍ឯក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច មិនដែលធ្វើការបង្ក្រាបទៅលើល្បែងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ចំណែក លោក អូន ខន  អភិបាលស្រុក ដែលជាគណៈបញ្ជាការឯកភាព ស្រុក​កំពង់ត្រាច ក៏មិនរវីរវល់នោះដែរ ប្រជាពលរដ្ឋក្នុងភូមិឃុំខាងលើក៏ដូចជាមហាជនមានចម្ងល់ថា តើលោកថៅកែ កាស៊ីណូ ប្រជល់មាន់ទីតាំងខាងលើជាអ្នកណា!? ????????បានជាហ៊ានបើកបនល្បែងគ្រប់ប្រភេទ យូគី អាប៉ោង បៀរ ប្រជល់មាន់ដ៏ធំ!!ខ្នាតយក្សដុះស្លែ បង្វក់ស្មារតីប្រជាពលរដ្ឋខែ្មរឱ្យចូលលេង ចាក់លុយម៉ាសេរី យ៉ាងគគ្រឹក គគ្រេង ដោយមិនខ្វល់ពីការទុក្ខលំបាកពីជីវភាគរបស់ប្រជាពលរដ្ឋខ្មែរ អីបន្តិចសោះឡើយ ក្នុងមួយថ្ងៃៗឮតែសំឡេង មេរហ័សដៃ កូនរហ័សភ្នែក នាំគ្នាស្រែហ៊ោៗចាញ់ល្បែងអស់ លក់គោក្របី ដីស្រែ ផ្ទះសំបែង អោយទៅលោកថៅកែកាស៊ីណូទីតាំងខាងលើគ្មានសល់។

អាស្រ័យហេតុនេះ​ប្រជាពលរដ្ឋ​សូមអំពាវនាវ ដល់ឯកឧត្តម ស ថេតអគ្គស្នងការនគរបាលជាតិ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួយដុះក្អែល អោយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ខេត្ត​កំពតរូបនេះផងទាន! ព្រមទាំងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខាងលើ.! ហើយសូមចាត់វិធានការ​បង្ក្រាប​ល្បែងភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់ នៅ​ចំណុច​កាស៊ីណូខាងលើ អោយទាន់ពេលវេលាផងទាន.!! ជៀសវាងកុំអោយកេី​ត​មានអំពើហឹង្សា​ក្នុង​គ្រួសារ ចោរកម្ម​​ផ្សេងៗ ដូចជា ចោរលួច ឆក់ ប្លន់ គ្រឿងញៀន ដើម្បីគោរពតាមគោលនយោបាយ ភូមិ ឃុំ មានសុខសុវត្ថិភាពទាំងប្រាំពីចំណុចរបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវបានលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ ខេត្តកំពត ក៏ដូចជាមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានខាងលើ កំពុងស៊ីដាច់គោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំងពីចំណុច មកវិញអោយទាន់ពេលវេលាផងទាន.! ហើយមិនគួរ​បណ្តែតបណ្តោយ​អោយល្បែងស៊ីសងគ្រប់ប្រភេទកើតមានឡើងក្នុងភូមិឃុំមូលដ្ឋានរបស់ខ្លួនបន្តទៅទៀត​នោះ​ទេ ព្រោះ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់គ្រប់ប្រភេទ ក៏ដូចជាក្ក្នុងកាស៊ីណូព្រែកចាកខាងលើ កំពុងតែ​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង ដល់​បងប្អូន​ពលរដ្ឋ រស់​នៅក្នុងមូលដ្ឋាន។

ចំណែកមហាជនក៏ដូចជាប្រជាពលរដ្ឋមានការ​ររិះគន់ចំៗទៅលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ចាប់តាំងចូលមកកាន់​តំណែង​ជា​សស្នងការមក គឺមិនសូវ​យកចិត្តទុកដាក់​ បង្ក្រាប​ល្បែងស៊ីសង ប្រជល់មាន់ បៀ​រ អាប៉ោង និង​កន្ទុយលេខ​ដើម្បី​ពង្រឹង​ដល់សន្តិសុខ​សង្គម ជូន​ពលរដ្ឋ​ក្នុង​មូលដ្ធាននោះឡើយ។​

ជុំវិញករណីល្បែងស៊ីសងស្ថិតនៅក្នុងភូមិលក ឃុំឬស្សីស្រុកខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត អង្គភាពយើងខ្ញុំ បានធ្វើកិច្ចសម្ភាសន៍នៅព្រឹកថ្ងៃទី8 ខែមករា ឆ្នាំ2024 ទៅលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ  តាមរយៈលេខទូរសព្ទ ដោយអង្គភាពយើងខ្ញុំ បានខលទំនាក់ទំនងចំនួនពីរដងតែមិនចូល ហើយអង្គភាពយើងខ្ញុំ ក៏បានធ្វើកិច្ចសម្ភាសន៍ទៅលោក វរសេនីយ៍ឯក សេង សុគន្ធចាត់ នៅវេលាថ្ងៃខែដ៏ដែល លោកបានឆ្លើយប្រាប់ថាកម្លាំងរបស់លោកចុះទៅទីនោះហើយ រីឯ លោក អូន ខន  ចៅហ្វាយ ស្រុកកំពង់ត្រាចដែលមានលេខទូរសព្ទ012664485 អង្គភាពយើងខ្ញុំធ្វើកិច្ចសម្ភាសន៍នៅវេលាថ្ងៃដ៏ដែល លោកប្រាប់ថាឲ្យសួរទៅខាងសមត្ថកិច្ចនៅទីនោះទៅចំណែកលោកមិនមែនជាអភិបាលស្រុកទេ។ បើទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីភាគីពាក់ព័ន្ធនៅមូលដ្ឋានខាងលើ រៀងរាល់ម៉ោងធ្វើការ តាមរបបវិជ្ជាជីវៈស្ដីអំពីអ្នកសារព័ត៌មាន។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *