សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះនិងកម្លាំងគណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុកឯកភ្នំចុះបង្រ្កាប បទល្មើស នេសាទក្នុងភូមិសាស្រ្ត
ស្រុកឯកភ្នំ៖
——–
បាត់ដំបង÷នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៤ អ នុវត្តតាមយបល់ដឹកនាំរបស់លោ ក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការ ងារនគរបាលប្រឆាំងបទល្មើ ស សេដ្ឋកិច្ចនិងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលប្រឆាំ ងបទ ល្មើសសេដ្ឋកិច្ចលោកវរសេ នីយ៍ឯក យី យក់សាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិយាល័យ សហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធភូមិភាគ៥កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានលទ្ធផលដូចខាងក្រោម៖
១-កាប់បំផ្លាញ និងដុតចោល៖
⁃ សាច់ម៉ងប្រវែង ២៥០០ម៉ែត្រ
⁃ ឡុកចំនួន ៥ឡុក
⁃ បង្គោល២០០ដើម
⁃ ព្រលែងត្រីចម្រុះប្រមាណ ៣០គីឡូក្រាម
២-ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់(ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់) ប្រគល់ជូនផ្នែករដ្ឋបាលជលផលចាត់ការបន្តតាមនីតិវិធីច្បាប់ ។
ដោយឡែក ការបង្រ្កាបនៅចំណុចបឹងតាសេក ស្ថិតក្នុងឡូតិ៍អភិរក្សលេខ០៦ ភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្នុងថ្ងៃដដែលនេះទទួលបានលទ្ធផលដូចខាងក្រោម៖
១-កាប់បំផ្លាញ និងដុតចោលនូវ៖
⁃ សាច់ម៉ងប្រវែង ៥០០ម៉ែត្រ
⁃ ឡុកចំនួន០៤ឡុក
⁃ លូស្បៃម៉ុង ២៥មាត់
⁃ បង្គោលឬស្សី ៣០០ដើម
ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕(រូបភាពនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច/នគរបាល ស្រុកឯកភ្នំ) By kosal!