ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ ដំបង..

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ ដំបង៖
———
នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២ ០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយ មានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹងប្រតិភូអមដំណើរ ។ ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកអចិន្ត្រៃយ៍ ប្រធាន-អនុប្រធានសមា គមអតីតយុទ្ធជនកម្ពុជាខេត្ត មេឃុំ-ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ជាប្រធានសាខា សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សរុបចំនួន ៣៧៩រូប ស្រី ៤៥ រូប ។

បន្ទាប់ពីរាយការណ៍សង្ខេប អំពីលទ្ធផលនៃអង្គសន្និបាត ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការនគរបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងអំពីលទ្ធផលការងារដែលសម្រេចបានរយៈពេល ១ឆ្នាំកន្លងមកនេះ បានយ៉ាងល្អប្រសើរ និងមានសកម្មភាពឥតឈប់ឈរ នេះសបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង គ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារបម្រើសេវាជូនអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដើម្បីជាការតបស្នង នូវគុណបំណាច់របស់លោក ដែលបានលះបង់នូវសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិមាតុភូមិនាពេលកន្លងនេះ ។

ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានអញ្ជើញប្រកាសសមាសភាព អនុប្រធានកិត្តិយសចំនួន ០១រូប និងអនុប្រធានចំនួន ០៥រូប ចំណុះឲ្យគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ ដំបង ផងដែរ។

មុននិងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការកោតសរ សើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមា​គមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង គ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញកិច្ចការងារ ដោយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ព្រមទាំងបានដាក់ចេញនូវផែនការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៤ ជាមួយគ្នានេះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់ បន្ថែមចំពោះគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពទីទ័លក្រ គ្មានផ្ទះ គ្មានដី ដោយត្រៀមរៀបចំការប្រគល់ផ្ទះនិងដីជូនដល់ពួកគាត់ ក៏ដូចជាធ្វើការអភិវឌ្ឍន៍ភូមិអតីតយុទ្ធជន ដែលមានទីតាំងស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ឲ្យកាន់តែប្រសើរថែមទៀតផងដែរ ៕(រូបភាពការិ/ផ្សព្វផ្សាយអប់រំ-ខ្លឹមសាទាំងស្រុងរបស់ស.អ.ក.​ខេត្តបាត់ដំបង​)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *