សមត្ថកិច្ចនគរបាលបន្តសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្រ្កាប បទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនតាមដងផ្លូវ៖
————
កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង៣០នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និ មល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុប ៥៣នាក់ មានកងរាជអាវុធហត្ថខេត្តនិងស្រុកសំពៅលូន កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន អនុវត្តត្រួតពិនិត្យ ចល័តបង្ការទប់ស្កាត់ និងបង្ក្រាបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ចំនួន២គោលដៅគឺ៖
គោលដៅទី១ត្រង់ចំណុចផ្លូវលេខ ៥៧B ក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនោះ ៖
-លើរថយន្តសរុបចំនួន១៦៣គ្រឿងមនុស្ស២២២នាក់ស្រី៥៤និងម៉ូតូ៣២គ្រឿង មនុស្ស៣៥នាក់ស្រី១៥នាក់ ។
-គោលដៅទី២៖ត្រង់ចំណុចផ្លូវលេខ៥៩ ក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង វេលាម៉ោង ១៣និង៣០នាទី លើរថយន្តចំនួន ១១៤គ្រឿង មនុស្ស១៣០នាក់ ស្រី៣៥នាក់ និងម៉ូតូ២៥គ្រឿង មនុស្ស៣៣នាក់ ស្រី០៩នាក់។
-ជាលទ្ធផលពីគោលដៅសរុប ២៧៧គ្រឿង មនុស្ស៣៥២នាក់ ស្រី៨៩នាក់ ម៉ូតូ៥៧គ្រឿង មនុស្ស៦៨នាក់ ស្រី២៤នាក់។
បានធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមជាអ្នកបេីករថយន្តនិងអ្នកបើកបរម៉ូតូសរុប ៥២នាក់(ប្រើប្រាស់តេស្តចំនួន៥២តេស្ត)ក្នុងនោះសមត្ថកិច្ចបានរកឃើកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៤នាក់ (ប្រុស)ជាអ្នកបើកបរម៉ូតូ ០៣នាក់ អ្នករួមដំណើរ ០១នាក់ មានផ្ទុកសារធាតុញៀន និងបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់៕(រូបភាពផែនការងារប្រឆាំងគ្រឿងញឿន/និមល)By kosal!
សមត្ថកិច្ចនគរបាលបន្តសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យចល័តបង្ការទប់ស្កាត់និងបង្រ្កាប បទ ល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀនតាមដងផ្លូវ..
