សេចក្តីបំភ្លឺព័ត៌មាន៖
——–
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា ក្នុងសប្តាហ៍កន្លងទៅនេះ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានតាត់តាំងក្រុមការងារពិសេសមួយ ចុះធ្វេីតេស្តស្វែងរកសារធាតុញៀនដល់មន្រ្តីនគរបាលទូទាំងខេត្តបាត់ដំបងទាំងនៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុកនិងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ចំណុះស្នងការដ្ឋាន ។
ក្នុងសកម្មភាពនៃការធ្វេីតេស្តស្វែងរកសារធាតុញៀននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ហេីយថា បេីមានមន្រ្តីនគរបាលណាមួយមានពាក់ព័ន្ធនឹងសារធាតុញៀន នោះមន្រ្តីនគរបាលរូបនោះត្រូវទទួលខុសត្រូវទាងស្រុងចំពោះមុខវិន័យរបស់កងកម្លាំងនគរបាលជាតិដោយ គ្មានការលេីកលែងឡេីយ។
ចំពោះព័ត៌មានដែលលេចឡេីងតាមបណ្តាញសង្គម ថាមានការអន្តរាគមន៍ ណាមួយចំពោះមន្រ្តីនគរបាលរូបណាដែលមានពាក់ព័ន្ធនឹងសារធាតុញៀននោះ រហូតមកដល់ថ្ងៃនេះគឺមិនមានឡេីយ។
ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន៕ (ក្រុមការងារប្រតិកម្មរហ័ស)By kosal!