លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តំណាងដឹកនាំកម្លាំងចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ចាត់តំណាងដឹកនាំកម្លាំងចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”៖
———
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ លោក ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ពៅ ថាវុធ ស្នងការរងផែន​ការងារធនធានមនុស្ស ជាតំណាងដឹកនាំកងកម្លំាងនគរបាលក្រោមឱវាទចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធាន​បទ”ទីក្រុងស្អាតដើម្បីទេសចរណ៍” ក្រោមអធិបតី​ភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ​បាលខេត្តបាត់ដំបង ។

ពិធីនេះប្រារព្វធ្វើនៅខាងមុខសួនសម្តេចក្រឡា​ហោមវិមានឯករាជ្យ ដោយមានមន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធ គ្រប់មន្ទីរ អង្គភាព សិស្ស និស្សិតនិងមហាជនចូលរួមយ៉ាងច្រើនកុះករ។

ក្រោយបញ្ចប់នូវប្រសាសន៍របស់ ឯកឧត្តម អភិ​បាលខេត្ត រួចមក កម្លាំងនគរបាលខេត្ដបានដើរ ប្រ​មូលសំរាម និងកាកសំណល់ផ្សេងៗ ដែលស្ថិត នៅរាយប៉ាយតាមដងផ្លូវត្រើយខាងកើតស្ទឹងសង្កែ ក្នុងសង្កាត់រតនៈ ក្នុងក្រុងបាត់ដំបង៕(រូបភាពនិងខ្លឹមសារ ការិ/ផ្សព្វផ្សាយអប់រំ)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *