លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅលើករណីគ្រឿងញៀនទូទាំងខេត្ត..


នគរបាលស្រុកថ្មគោលធ្វើការបង្ក្រាបទៅលើករណីគ្រឿងញៀន÷នៅថ្ងៃទី ១១ខែ មីនាធ្ឆ្នាំ២០២៤ វេលាម៉ោង ១៧និង ៣០នាទី នៅចំណុចក្រុមទី០៤ ភូមិ គោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការ ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្មុំនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលអនុវត្តតាមដីកាបង្គាប់ឪ្យចាប់ខ្លួនរបស់ ចៅក្រមស៉ើបសួរនៃសាលាដំបូង ខេត្តបាត់ដំបង ហុង ទិត្យមល្លិកា លេខ ១៥១ត.ព្រ ចុះថ្ងៃទី០២ ខែ កុម្ភៈឆ្នាំ២០២៤ ដោយបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះ ផៃ សុផាន់ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅ ក្រុម០៤ ភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំស្រុកថ្មគោល ខេត្តបាត់ដំបងជាប់ចោទពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិក្រសាំង ឃុំតាមុឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៤និងអំឡុងខែតុលាឆ្នាំ២០២៣។
ពេលនេះនគរបាលស្រុក បាន រៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕(រូបភាពនគរបលស្រុកថ្មគោល)By kosal!