លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានណែនាំដល់កម្លាំងនគរបាលស្រុកមង្គលបូរី ចុះផ្សព្វផ្សាយអំពីវិធានការ បង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យដល់ពលរដ្ឋតាមមូលដ្ឋាន..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានណែនាំដល់កម្លាំងនគរបាលស្រុកមង្គលបូរី ចុះផ្សព្វផ្សាយអំពីវិធានការ បង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យដល់ពលរដ្ឋតាមមូលដ្ឋាន..
==========
បន្ទាយមានជ័យ: អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សុិន ណារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានដឹកនាំកម្លាំងក្រោមឱវាទ ចុះធ្វើការផ្សព្វផ្សាយអំពីការបង្កា ទប់ស្កាត់ គ្រោះអគ្គីភ័យជូនដល់បងប្អូនប្រជាពលរដ្ឋ តាមមូលដ្ឋានក្នុងទូទាំងស្រុកមង្គលបូរី ដើម្បីអោយមានការប្រុងប្រយ័ត្នក្នុងរដូវប្រាំងនេះ។

ទន្ទឹមគ្នានេះ នគរបាលយើងក៏បាន ផ្សព្វផ្សាយអំពី -គោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព -ផលប៉ះពាល់នៃគ្រឿងញៀន -ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សសាលានិងប្រជាពលរដ្ឋផងដែរ។

កម្លាំងនគរបាលក៏បានត្រៀមកម្លាំងយាមល្បាត ប្រចាំការ ២៤ម៉ោង សម្រាប់ត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ឬគ្រោះអគ្គីភ័យដែលអាចកើតមានជាយថាហេតុ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *