ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត កំសាន្ត នគរបាល​ស្រុកមោ​ងឫស្សីឃាត់ខ្លួនបុរសចំនួន​០២​នាក់ ក្នុងករណីគ្រឿងញៀន..

ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សាត កំសាន្ត នគរបាល​ស្រុកមោ​ងឫស្សីឃាត់ខ្លួនបុរសចំនួន​០២​នាក់ ក្នុងករណីគ្រឿងញៀន.

Processed with Rookie Cam

———
កាលពីយប់ថ្ងៃទី ១៥ខែ មីនាឆ្នាំ២០២៤ វេលាម៉ោង​០០និង ៥៥នាទីឈានចូលថ្ងៃទី១៦ខែមីនាឆ្នាំ២០២៤ ស្ថិតនៅក្រុមទី១០ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោ កឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរ​សេ​នីយ៍ឯក​ សុខ​និមល​ ស្នងការរងផែនការងារប្រ​ឆាំងគ្រឿង ញៀន​ លោកវរសេនីយ៍ឯក​ ស​គឹម​ឡុង​ អធិការនគរបាលស្រុកមោងឫស្សី​ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបង្ក្រាប ករណីរក្សា ទុកដោយខុសច្បាប់នូវសារធាតុ ញៀន(សម្រាប់ចែក​ចាយ) ចំនួន ០១ករណី ក្នុងបទ​ល្មើសជាក់ស្ដែង និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ឈ្មោះ ចាន់ ជឿន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំ នៅភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបងឈ្មោះ សេត ខេមរ៉ា ភេទប្រុស អាយុ២៨ ឆ្នាំមានទីលំ​នៅភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង។
*វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំ​នួន១២កូនថង់ទម្ងន់ ៧,៤៥ក្រាមសង្ស័យមានសារ​ធាតុ ញៀន។
-ទូរសព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល​ស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកអនុវត្ត
តាមនីតិវិធី​ច្បាប់៕(រូបភាពនគរ បាលស្រុកមោង​ឫស្សី)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *