លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងអាជ្ញាធរពាក់ព័ន្ធ ដឹកនាំកម្លាំងពន្លត់ភ្លើងឆេះព្រៃលើភ្នំស្វាយ..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងអាជ្ញាធរពាក់ព័ន្ធ ដឹកនាំកម្លាំងពន្លត់ភ្លើងឆេះព្រៃលើភ្នំស្វាយ
==========
បន្ទាយមានជ័យ: នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី ចំណុចក្បែរវត្តភ្នំស្វាយ ស្ថិតនៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអគ្គិភ័យឆាបឆេះព្រៃ បណ្តាលឲ្យផ្ទុះគ្រាប់ដែលសេសសល់ពីសង្គ្រាមចំនួន០២គ្រាប់ បង្កឲ្យមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ រាលដាលជិតដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ តែត្រូវបានពន្លត់ទាន់ពេល។

កិច្ចប្រតិ្តបត្តិការនេះដឹកនាំបញ្ជា ផ្ទាល់ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគ៥ ប្រចាំទិសទី១បន្ទាយមានជ័យ មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងចម្រុះសរុប៩១៨នាក់

ហេតុការណ៍នេះ សមត្ថកិច្ចយើងបាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០៩គ្រឿង អស់ទឹក១៨រថយន្ត គ្រប់គ្រងបានទាំងស្រុង មិនប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋឡើយ មូលហេតុៈរាលភ្លើងព្រៃ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *