លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពលោកអធិការនគរបាលក្រុងប៉ោយប៉ែត..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលជាច្រើនរូប ចូលរួមគោរពវិញ្ញាណក្ខន្ធ និងផ្ដល់ភ្លើងបូជាសពលោកអធិការនគរបាលក្រុងប៉ោយប៉ែត
===========
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៤ វេលាម៉ោង២:០០នាទី រសៀល លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និង ផ្តល់ភ្លើងបូជាសពលោកឧត្តមសេនីយ៍ត្រី សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត នៅគេហដ្ឋាននៃសពក្នុងបុរីមានជ័យ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ពិធីនេះមានការអញ្ជើញចូលរួមពីរលោកលោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរង
លោកនាយ នាយរង ការិយាល័យជំនាញ លោកអធិការក្រុងនគរបាលស្រុកទាំង៩ លោកមេបញ្ជាការវរៈសេនាតូចការពារព្រំដែនទាំង៤ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីលោកលោកស្រី ភ្ញៀវកិត្តិយស អាជីវករ ពាណិជ្ជករ ប្រជាពលរដ្ឋ ជិតឆ្ងាយ និងគ្រួសារសពជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាទអញ្ជើញជាអធិបតី ក្នុងពិធីផ្ដល់ភ្លើងដើម្បីបូជាសពលោកឧត្តមសេនីយ៍ត្រី សៅ សារឿន នៅវេលាម៉ោង២:៤៥ នាទីរសៀល។

មរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី សៅ សាវឿន គឺជាការបាត់បង់នូវកូន ស្វាមី និងឪពុកជា ទីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវនាយនគរបាលជាតិដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិត ដើម្បី ចូលរួមបុព្វហេតុរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមសម្តែង នូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្តមសេនីយ៍ត្រី សៅ សាវឿន សូមចាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *