លោក ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យបានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន
ចូលរួមការពារសន្តិសុខក្នុងនីតិវិធីអនុវត្តសាលដីកា របស់តុលាការកំពូល..
សាលាដំបូងខេត្តបន្ទាយមានជ័យលោកអាជ្ញាសាលា÷កំណត់ហេតុផ្សព្វផ្សាយ ថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ញាស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទីបី ខែមេសា ឆ្នាំពីរពាន់ម្ភៃបួន វេលាម៉ោងប្រាំបួនសាមសិបនាទីព្រឹក។
យើង ឡា ប៊ុនហួន អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំនីតិវិធីផ្សព្វផ្សាយសាលាដីកាលេខ: ៣០៧ “ឆ”ចុះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ របស់តុលាការកំពូល និងលិខិតជូនដំណឹងលេខ: ០៧៨ លជណ.អជ/២៥ចុះនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ស្ថិតនៅស្ទឹងបត់ សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានសមាសភាពចូលរួមដូចខាងក្រោម..
កម្មវត្ថុ÷ស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានដូចជា លោកស្នងការ
នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងលោកចៅសង្កាត់ផ្សារកណ្ដាផងដែរ ដើម្បីចូលរួមការពារសន្តិសុខក្នុងនីតិវិធីអនុវត្តសាលដីកា របស់តុលាការកំពូល ប្រកបដោយសុខសុវត្ថិភាព។
យោង÷ សាលដីការលេខ ៣០៧ “ឆ”ចុះនៅថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ ២០២៣របស់តុលាការកំពូល។
_មាត្រា ៣៣៨ ការធានាក្នុងការបំពេញមុខនាទី របស់អាជ្ញាសាលាជាអាទិ៍ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ន័យដូច កម្មវត្ថុ និងយោងខាងលើអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ សូមជម្រាបលោកមេបញ្ជាការពាក់ព័ន្ធការស្នើសុំខាងលើមេត្តាជ្រាបថា÷ អាជ្ញាសាលា និងចូលអនុវត្តសាលដីការលេខ ៣០៧ “ឆ” ចុះនៅថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២៣ របស់តុលាការកំពូល ដែលមានក្លឹមសារត្រង់ចំណុច ២.២ តម្កល់សាលដីការ រដ្ឋប្បវេណីលេខ:១៥៩ “ជា” ចុះនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២២ របស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលសាលដីការនេះមានខ្លឹមសារត្រង់ចំណុចលេខ:២.២-ទទួលស្គាល់ការទាមទាររបស់សហដើមចោទឈ្មោះ ហេងពៅ និងឈ្មោះ សាយ សុធុល ទ្រង់ចំណុច ទី១, ទី២, ទី៣, និងចំណុចទី ៤ នៃពាក្យស្នើសុំ កែតម្រូវពាក្យបណ្ដឹងចុះនៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២០ ដោយសម្រេចដូចខាងក្រោម÷
២.១ រំលាយកិច្ចសន្យាលក់-ទិញដី ចុះនៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០០៨ និងកិច្ចសន្យាលក់ផ្ដាច់ដីស្រែ ចុះនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០០៨ ដែលបង្កើតឡើង រវាងសហដើមចោទ រវាងដើមចោទ និងចុងចម្លើយនោះចោល។
២.២ បង្គាប់ឲ្យចុងចម្លើយរុះរើសំណង់ដឹកសំភារៈចាកចេញឲ្យផុតពីទីតាំងដីទំហំ ១៤៣,២០២ម៉ែត្រការ៉េ (មួយសែនបួនមុឺនបីពាន់ពីររយពីរ)ម៉ែតការ៉េ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
២.៣ បង្គាប់ឲ្យចុងចម្លើយប្រគល់ដីទំហំ១៤៣,២០២ម៉ែត្រការ៉េ(មួយសែនបួនមុឺនបីពាន់ពីររយពីរ)ម៉ែតការ៉េ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកឱ្យសហដើមចោទកាន់កាប់ និងចុះបញ្ជីដីធ្លីដើម្បីទទួលបាន វិញ្ញាបនបត្រសម្គាល់បញ្ជាក់អចលនវត្ថុតាមច្បាប់
២.៤ បង្គប់ឲ្យចុងចម្លើយសងការខូចខាតផ្សេងៗនិងការខាតបង់ពេលវេលាចំនួន ២០ លានរៀល មកឱ្យសហដើមចោទ។
ការអនុវត្តនិងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី ២៣ ខែមេសាឆ្នាំ ២០២៤វេលាម៉ោង ០៨:០០នាទីព្រឹក ស្ថិតនៅភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ (ក្រុងការងារនិងជួបជុំគ្នានៅមុខច្រកស្ទឹងបត់)
ដូចនេះដើម្បីធានាប្រសិទ្ធភាពក្នុងការអនុវត្តរាល់សេចក្ដីសម្រេចរបស់តុលាការ ជាពិសេសដើម្បីបង្ការទប់ស្កាត់ និងបំបាត់ការប្រឆាំងណាមួយដែលអាចកើតមានឡើងជាយថាហេតុក្នុងអំឡុងពេលអនុវត្តដោយបង្ខំ សូម លោកមេបញ្ជាការ ពាក់ព័ន្ធ ក្នុងកម្មវត្ថុ÷ស្នើសុំខាងលើ ចាត់បញ្ជូនកម្លាំងមានសមត្ថកិច្ចដើម្បីការពារសន្តិសុខក្នុងអំឡុងពេលនៃការអនុវត្តដោយបង្ខំនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកមេបញ្ជាការពាក់ពន្ធ ជួយត្រួតពិនិត្យនិងសម្រេចទៅតាមនីតិវិធីច្បាប់។
សូមលោកមេបញ្ជាការពាក់ព័ន្ធទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ។
ថ្ងៃចន្ទ១៥រោច ខែផល្គុនឆ្នាំថោះ បញ្ញាស័ក ព.ស ២៥៦៧ មន្ទាយមានជ័យ ត្រូវថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ ហត្ថលេខាអាជ្ញាសាលា ឡា ប៊ុនហួន