បុរសជាជនជាតិចិន បើកបររថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹងជោកជាំ បានបុកpass app ពីក្រោយ អូសប្រហែល 60 ម៉ែត្រ រួចចុះពីលើរថយន្តស៊េរីទំនើប ដោយហុចលុយឱ្យជនរងគ្រោះ7000B(ប្រាំពីពាន់បាត) ដើម្បីឲ្យទៅពេទ្យ ហើយបានប្រាប់មកជនរងគ្រោះថា ព្រឹកឡើងចាំ ដោះស្រាយគ្នាបន្ត..
ក្រុងប៉ោយប៉ែត÷ ករណីគ្រោះថ្នាក់ចរាចរណ៍ ជនជាតិចិនបើករថយន្តស៊ីរីទំនើប បុកអ្នករត់ passapp គ្រោះជាតិខ្មែរ នៅវេលាម៉ោងប្រហែល3យប់ ឈានចូលថ្ងៃទី 21 ខែមេសាឆ្នាំ 2024ស្ថិតនៅភូមិគីឡូម៉ែត្រ4 សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅចំណុចទល់មុខ បុរីសុខស្រេង ស្ថិតនៅក្នុងភូមិគីឡូម៉ែត្របួន សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ហេតុការណ៍នេះ កើតឡើងរវាងបុរសជនជាតិចិន បើកបររថយន្តស៊េរីទំនើប ក្នុងស្ថានភាពស្រវឹងជោកជាំ បានបើកមកបុក អ្នករត់ pass appជនជាតិខ្មែរ ពីក្រោយ អូសប្រហែល 60 ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ 5 ស្របទិសគ្នា ពីលិចមកកើត រួចចុះពីលើរថយន្តស៊េរីទំនើប ដោយហុចលុយឱ្យជនរងគ្រោះជនជាតិខ្មែរ7000B(លុយ បាត) ដើម្បីឲ្យទៅពេទ្យ រួចហើយបានប្រាប់ថា ព្រឹកឡើងចាំដោះស្រាយគ្នាបន្ត..ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្កឲ្យ pass app ខូចខាតយ៉ាងដំណំ ចំណែករថយន្ត រាំងរ៉ូវែស៊េរីទំនើប រងការខូចខាតស្រាល រីឯអ្នកបើក pass app រងរបួសស្រាល ធ្វើដំណើរទៅមន្ទីរពេទ្យ ដោយខ្លួនឯង ចំណែកឯជនបង្ក និងជនរងគ្រោះ សម្រួលគ្នាហើយរង់ចាំការដោះស្រាយនៅពេលព្រឹកឡើង។
នៅល្ងាចថ្ងៃទី 21 ខែមេសា ឆ្នាំ 2024 វេលាម៉ោង6:29 នាទីអង្គភាពយើងខ្ញុំ បានធ្វើការទំនាក់ទំនង និងធ្វើបទសម្ភាសន៍ជាមួយអ្នកបកប្រែ ឱ្យជនជាតិចិន ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ តាមរយៈតេឡេក្រាម ពាក់ព័ន្ធ និងការដោះស្រាយសំណងឱ្យទៅភាគីរងគ្រោះ ចំណែកអ្នកបកប្រែឱ្យជនជាតិចិន បានប្រាប់មកអង្គភាពយើងខ្ញុំថា ភាគីទាំងពីរ បានព្រមព្រីងគ្នារួចហើយ ចាំមើលស្អែកសិន រីឯជនរងគ្រោះខាងpass app អង្គភាពយើងខ្ញុំ បានទំនាក់ទំនងទៅតាមរយៈ messenger នៅវេលាម៉ោង 11: 26 នាទី ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024 ជាមួយតំណាងជនរងគ្រោះ លោកបានប្រាប់ថា ជនបង្ករដោះស្រាយឱ្យនៅម៉ោង 12:00 ។
តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា លោកមិនពេញចិត្តទៅលើជនបរទេសណាដែលបើកបរ ក្នុងស្ថានភាពស្រវឹងបែបនោះទេ ព្រោះថា នាពេលកន្លងមក ប្រជាពលរដ្ឋខ្មែរធ្លាប់រងគ្រោះដោយសារតែជនបរទេស ជាជនជាតិចិន បើកបររថយន្ត ក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានស្លាប់ និងរបួសជាច្រើនករណីផងដែរនៅទូទាំងប្រទេស។
ដូចនេះប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ស្នើដល់មន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សង្កាត់.ក្រុង.ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ មេត្តាត្រួតពិនិត្យ និងមានចំណាត់ការ ទៅលើ ជនបរទេសទាំងឡាយណា ដែលបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ឲ្យទាន់ពេលវេលាផងទាន..ដើម្បីគោរពទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីកាត់បន្ថយទៅលើគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតឡើង ជារៀងរាល់ថ្ងៃដោយសារតែជនជាតិបរទេសបើកបរ ក្នុងស្ថានភាពស្រវឹងជោគជាំបែបនេះ។
ប្រជាពលរដ្ឋនៅទូទាំងនៃព្រះរាជាណាចក្រកម្ពុជា មានសង្ឃឹមយ៉ាងមុតមុំទៅលើថ្នាក់ដឹកនាំវ័យក្មេងដ៏មានប្រជាប្រិយភាព គឺសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអាចកាត់បន្ថយបាន អំពីគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានឡើង ជារៀងរាល់ថ្ងៃ ដែលជាកត្តាប្រឈមដល់ជនរួមជាតិ និង អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសង្គមគ្រួសាររបស់ពួកគាត់ផងដែរ..។