ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨..

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល អញ្ជើញដឹក​នាំ​កិច្ច​ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ »
===============
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការ នគរបាលស្រុកក្រុងទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួម ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ » ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសតាមច្រកព្រំដែន,អភិបាលក្រុង ស្រុក, លោកអធិការនគរបាលក្រុងស្រុក,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល, កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដីក្រុងស្រុកឃុំសង្កាត់ជាច្រើនរូប ។

កិច្ចប្រជុំនេះ មានគោលបំណងបញ្ជ្រាបការយល់ដឹងអំពីផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមរយៈពេល៥ឆ្នាំ សំដៅធានាឱ្យអង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៃខេត្តបន្ទាយមានជ័យ អាចរៀបចំផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាដល់ការចូលរួមអនុវត្តផែនការ យុទ្ធសាស្រ្តនេះឱ្យសម្រេចបាននូវលទ្ធផលរំពឹងទុក និងសូចនាករដែលបានកំណត់ ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *