លោកឧត្តមសេនីយ៍ទោ សាត គឹមសាន្តបានដាក់បទបញ្ជាយ៉ាងម៉ាត់ ដល់សមត្ថកិច្ចនគរបាលស្រុកឯកភ្នំចុះអប់រំណែនាំកុំឱ្យមានការប្រព្រឹត្តិល្បែងភ្នាល់ជល់មាន់នៅមូលដ្ឋានជាបន្តទៀត..


——–
កាលពីថ្ងៃទី២៩ខែមេសាឆ្នាំ២០២៤ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទទួលព័ត៌មានពីមហាជនក្នុងបណ្តាសង្គម ដែលផ្តល់ព័ត៌មានមកថា នៅ ភូមិទួលស្បូវ ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីជល់មាន់ភ្នាល់ដាក់ប្រាក់កំពុងដំណេីរការជល់ ដែលបញ្ហានេះសូមសមត្ថកិច្ចជួយចាត់វិធានការផង។
ទទួលបានព័ត៌មាននេះ ស្របតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងចុះទីដល់ទីតាំងនោះ បានធ្វេីការអប់រំណែនាំម្ចាស់ទីតាំងនោះឱ្យឈប់បន្តសកម្មភាព នេះបន្តទៀត៕(រូបភាពនគរបាលស្រុកឯក្នំ)By kosal!៊