លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិ ភាគ (RBC)លើកទី១ នៅខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ដ៏..

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិ ភាគ (RBC)លើកទី១ នៅខេត្តច័ន្ទបុរីនៃព្រះរាជាណាចក្រថៃឡង់ដ៏..
——–
ថ្ងៃទី២៩និងទី៣០ ខែមេសា ឆ្នាំ២០២៤​លោកឧត្តម សេនីយ៍ទោ សាត គឹមសាន​ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានអញ្ជេីញចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RB C) លើកទី១ រវាងកងបញ្ជាការការ ពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះ រាជាណាចក្រថៃឡង់ដ៏ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥កងទ័ពជើងគោក នៃព្រះរា ជាណាចក្រកម្ពុជា ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វេីឡើងនៅ សណ្ឋាគារញ្ញត្រាវើលឡូត (New Travel Lodge) ស្រុកមឿងច័ន្ទបុរី ខេត្តច័ន្ទបុរី ព្រះរាជាណា​ ចក្រថៃឡង់ដ៏​។

កាលពីថ្ងៃទី២៩​ខែ​មេសាឆ្នាំ២០២៤​នៅទីកន្លែងនេះ​ លោកឧត្តមសេ​នី​យ៍ទោ សាត គឹមសាន ក៏បានអញ្ជេី​ញចូលរួមប្រជុំផងដែរ​ ក្នុងក្រុម​លេ​ខាគណៈ កម្មាធិ ការព្រំដែនថ្នាក់​ភូមិភាគ​ ហេីយថ្ងៃនេះគឺជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) លើកទី១ រវាងកង​បញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃឡង់ដ៏ ជាមួយបញ្ជាការដ្ឋាន យោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកង​ទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ និងលោកឧត្តមនាវីទោ សមរភូមិ ចាន់ថូ មេបញ្ជាការ កង​បញ្ជាការការពារព្រំដែន ច័ន្ទបុរី-ត្រាត។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំខេត្ត​ ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គ​ភា​ព​ពាក់ព័ន្ធ​ ថ្នាក់ដឹកនាំនៃកង​កម្លាំងប្រដាប់​អាវុ​ធនៃខេត្ត បាត់ដំបង​ ​ ពោធិ៍សាត់​និងប៉ៃលិន​ បានអញ្ជេីញចូលរួម ហើយកិច្ចប្រជុំក៏ត្រូវបានបិទបញ្ចប់នាថ្ងៃនេះដែរ ៕(រូបភាពខ្លឹមសារអង្គភាពយោ ធា/ នគរបាល )By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *