សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ..

សម្ដេចមហាប្រវត្តិធិបតី ហ៊ុន ម៉ាណែត ចូលរួមពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រដំឡើងរថយន្ត តូយូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា) ឯ.ក. TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ..

ក្រុមហ៊ុន TOYOTA TSUSHO MANUFACTURING (CAMBODIA) CO., LTD ជាក្រុមហ៊ុនដំឡើងរថយន្តលំដាប់អន្តរជាតិមួយបន្ថែមទៀតបន្ទាប់ពីក្រុមហ៊ុន RMA Cambodia ដែលបានបើកដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២២ ។

ក្រុមហ៊ុននេះបានពង្រីកធុរកិច្ចរបស់ខ្លួនតាមរយៈការបង្កើតរោងចក្រ ពិសេសគឺការធ្វើពិពិធកម្មពីការនាំរថយន្តចូលគ្រប់ប្រភេទទាំងស្រុង មកជាការវិនិយោគសង់រោងចក្រតម្លើងរថយន្តទាំងពីរប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង ហើយនេះគឺជាការចូលរួមចំណែកដ៏ធំក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជាផងដែរ ។ នេះគឺជាមោទនភាពមួយផងដែរ ដែលមានក្រុមហ៊ុនលំដាប់អន្តរជាតិជាបន្តបន្ទាប់ បានផ្តល់នូវទំនុកចិត្តជ្រើសរើសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ ។

រាជរដ្ឋាភិបាល នីតិកាលទី៧ នេះបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសចំណូលខ្ពស់ ដោយក្នុងនោះ ដោយបញ្ចកោណទី២ “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ការបង្កើន ភាពប្រកួតប្រជែង” រាជរដ្ឋាភិបាលបានផ្តោតលើកិច្ចការអាទិភាពចំនួន៥ ដោយកិច្ចការអាទិភាពទី៣ ការកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តកែលម្អបរិយាកាសអំណោយផល ដល់ការធ្វើធុរកិច្ច, ការធ្វើពាណិជ្ជកម្ម និង ការវិនិយោគ តាមរយៈ ការសម្រួល និង ការធ្វើសាមញ្ញកម្ម នីតិវិធីពាក់ព័ន្ធនានា, ការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្តល់សេវាសាធារណៈ និង កិច្ចការរដ្ឋបាល, ការពង្រឹងសមត្ថភាពស្ថាប័ន, និង ការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលអន្តរក្រសួង-ស្ថាប័ន ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ឧសភា ឆ្នាំ២០២៤៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *