អុញនោះយាយម៉ានិងតាសុខ យឿន​ ហៅតាជ័យសែន ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែងកន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក..

អុញនោះយាយម៉ានិងតាសុខ យឿន​ ហៅតាជ័យសែន ជួបរបស់ពិតហើយ កក្រើកស្ទឹងត្រែងកន្លែងកាប់ទន្ទ្រានព្រៃក្រឡាពស់ត្រូវបានបង្ក្រាបយ៉ាងក្តៅគគុក
………….,.
សម្តេចធិបតី​ ហ៊ុន ម៉ាណែត​ បញ្ចេញកម្លាំងប្រតិបត្តិការណ៍ បង្ក្រាបទ្រង់ទ្រាយធំ ដឹកនាំដោយឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម ប៊ុនថន មានឋានៈជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងមានងារជាប្រធានក្រុមអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្ត្រីផង ចុះផ្ទាល់ដល់ទីតាំងហើយចាប់ខ្លួនមេខ្លោងគ្រាក់ៗជាបន្តបន្ទាប់ លើកនេះចាប់ជាប់មិនលែងដូចមុនៗឡើយ ហើយអ្នកស្ទឹងត្រែងសម្តែងការកោតសរសើរសាទរជាខ្លាំងចំពោះប្រតិបត្តិការណ៍នេះ។
យាយម៉ានិងតាសុខយឿនហៅតាជ័យសែនរួមជាមួយបក្សពួកដែលធ្លាប់អួតក្តែងៗថាមានដីគ្រប់កន្លែងរាប់រយរាប់ហិតា កែនកម្លាំងកាប់ឆ្ការគ្មានត្រាប្រណី ឥលូវត្រូវបណ្តាសារម្ចាស់ព្រៃ ចាប់ចេញពីព្រៃមកដេកក្នុងគុកហើយ។
ឯកឧត្តមបណ្ឌិត​ ប៉ាន់ខែម​ ប៊ុនថន​ កន្លងមកមានភាពល្បីល្បាញក្នុងការដោះស្រាយបញ្ហាក្រៅប្រពន្ធ័តុលាការ ជាច្រើនរឿងរាប់មិនអស់ ឥលូវកំពុងទទួលបានការគោរពស្រលាញ់ពីមន្ត្រីរាជការ​និងប្រជាពលរដ្ឋនៅស្ទឹងត្រែងយ៉ាងខ្លាំងក្លា បន្ទាប់ពីហ៊ានចាប់ខ្លួនយាយម៉ា​ និងសុខ យឿន ហៅតាជ័យសែន រួមជាមួយបក្សពួកជាច្រើននាក់ទៀត ។
តាមប្រភពព័ត៌មានពីមន្ទីរបរិស្ថានខេត្តបញ្ជាក់ថា ប្រតិបត្តិការណ៍នេះ ដកហូតដីបានជាង៧,០០០ហិកតាមកវិញ​ និងទប់ស្កាត់ជនល្មើសដែលត្រៀមកាប់ទន្ទ្រានបន្តជាង៥,០០០ហិកតាទៀត។
ក្នុងនាមអ្នកឃ្លាំមើលមូលដ្ឋាន និងក្នុងនាមប្រជាពលរដ្ឋដែលស្រលាញ់យុត្តិធម៌សង្គម​ សូមគោរពអរគុណសម្តេចធិបតី​ ហ៊ុន ម៉ាណែត​ ដែលបានបញ្ចេញកណ្តាប់ដៃចុះបង្ក្រាបផ្ទាល់ ហើយក៏សូមសំណូមពរឱ្យមានការបន្តបង្ក្រាបកន្លែងផ្សេងទៀតដែលកំពុងរងការកាប់បំផ្លាញ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *