នគរបាលស្រុកសង្កែអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីលួចដោយមានស្ថានទម្ងន់ទោស៖

——–
នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤វេលាម៉ោង១៧និង៣០នាទីនៅចំណុចក្រុមទី២២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ស្របតាមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៤៧៨ត.ព្រ ចុះថ្ងៃទី០៧ខែឧសភាឆ្នាំ២០២៤ របស់លោក គា សីហា ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ រិន សុ វណ្ណមករា ហៅ បញ្ញា ភេទប្រុស អាយុ…ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទលួចដោយមាន ស្ថានទម្ងន់ទោសប្រព្រឹត្តិកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៤នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ស្រុកសង្កែ ខេត្តបាត់ដំបង។
ពេលនេះសមត្ថកិច្ចនគរបាលស្រុករៀបចំបញ្ជូនមកការិយាល័យជំ នាញអនុវត្តតាមនីតិវិធី ៕(រូបភាពនរបាលស្រុកសង្កែ)By kosal!