បើទោះបីបទបញ្ជាក្ដៅបង្កាបល្បែងស៊ីសងទូរទាំងប្រទេសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់បានប៉ុន្មានសីលផងស្រាប់តែល្បែងស៊ីសងប្រភេទមាន់ជល់តាមអនឡាញ នៅភូមិអន្លង់រមៀត និងភូមិអូរអណ្ដូង ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ចាប់ផ្ដើមក៏ក្រើកឡើងវិញហើយ ចំណែកលោកវរសេនីយ៍ឯក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង និងលោកមេប៉ុស្តិ៍ ហាក់បីដូចព្រងើយកន្តើយមិនធ្វើការបង្ក្រាប សង្ស័យថាទទួលផលលាភសើមមាត់សើមកហើយមើលទៅ រីឯលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត រក្សាភាពស្ងៀមស្ងាត់ ដោយមិនខ្វល់អំពីវិធានការក្ដៅរបស់ប្រមុខថ្នាក់ដឹកនាំដាក់បទបញ្ជាបិទល្បែងទូទាំងនោះឡើយ..
ខេត្តកណ្ដាល÷នៅថ្ងៃទី 8 ខែឧសភា ឆ្នាំ 2024 វេលាម៉ោង 11:53 វិនាទី ក្រុមការងារអង្គភាពយើងខ្ញុំបានចុះផ្ដិតយកទីតាំងបនល្បែងមាន់ជល់អនឡាញតាមកញ្ចក់ទូរទស្សន៍ជ្រកក្រោមដំបូលផ្ទះប្រជាពលរដ្ឋ តុកាហ្វេគុយទាវ ជាច្រើនកន្លែង ដែលស្ថិតនៅក្នុង ភូមិអន្លង់រមៀត????ភូមិអូអណ្ដូង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានក៏ក្រើកឡើងវិញហើយ ខណៈប្រជាពលរដ្ឋ កំពុងចាក់ភ្នាល់ហោរកញ្ជ្រៀវអឺងកងក៏ក្រើកស្រុកកណ្ដាលស្ទឹង បើទោះបីជាប្រមុខថ្នាក់ដឹកនាំមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជា ប្រកាសបិទល្បែង អនឡាញខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស នាពេលកន្លងទៅថ្មីៗនេះក្ដី រីឯមន្ត្រីថ្នាក់ក្រោមជាតិ មិនគោរពអនុសាសន៍តួនាទីរបស់ខ្លួន ព្រងើយកន្តើយ មិនមានការយកចិត្តទុកដាក់ ទៅលើអានុសាសន៍មាស អនុសាសន៍ពេជ្រ របស់ថ្នាក់ដឹកនាំកំពូលនោះឡើយ។
បណ្ដែតបណ្ដោយអោយល្បែងស៊ីសងគ្រប់ប្រភេទកើតមាននៅក្នុង ភូមិ ឃុំ ស្រុក ខេត្ត របស់ខ្លួន និងបានស៊ីដាច់ទៅលើ គោលនយោបាយភូមិឃុំមានសុខសុវត្ថិភាពទាំង 7 ចំណុច ចេញដោយរាជរដ្ឋាភិបាល ឲ្យមន្ត្រីក្រោមឱវាទ គោរព និងធ្វើឲ្យខានតែបាន ដើម្បីធានាជូនប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពស់ចំពោះភូមិ.ឃុំស្រុក ខេត្តរបស់ខ្លួន????????តែផ្ទុយទៅវិញ បច្ចុប្បន្នឃើញថាបនល្បែងគ្រប់ប្រភេទមាន់ជល់តាមអនឡាញ កំពុងផ្ទុះឡើងវិញយ៉ាងអាណាធិបតេយ្យ ដោយមិនមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញណាហ៊ានចេញមុខធ្វើការបង្ក្រាបនោះឡើយ។
រីឯលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល មិនរវីរវល់ទៅលើអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំ ដែលខំស្រែកក្ដែងៗនោះទេ។
សូមបញ្ជាក់ថានៅថ្ងៃទី 8 ខែឧសភាឆ្នាំ 2024 វេលាម៉ោង 11:53 នាទីអង្គភាពយើងខ្ញុំបានចុះផ្ដិតយករូបភាពផ្ទាល់ ជាក់ស្ដែងជាសក្ខីកម្មឃើញថាបច្ចុប្បន្នល្បែងស៊ីសងមាន់ជល់តាមអនឡាញកំពុងរីករាលដាលគួរឱ្យកត់សម្គាល់។
បើយោងតាមប្រភពពីពលរដ្ឋ ដែលរស់នៅស្រុកកណ្ដាលស្ទឹងបានប្រាប់ថា ជារៀងរាល់ថ្ងៃគេឃើញមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់មកពីគ្រប់ទីកន្លែងដែលជាអ្នកញៀនល្បែង បានប្រមូលផ្ដុំគ្នាទៅលេងចាក់ភ្នាល់ល្បែងស៊ីសងអនឡាញខាងលើយ៉ាងពពាក់ពពូន។
ក្នុងករណីបើកបនល្បែងស៊ីសង ប្រភេទមាន់ជល់តាមអនឡាញជាច្រើនកន្លែង នៅស្រុកកណ្ដាលស្ទឹង ត្រូវបានគេដាក់ការសង្ស័យថា បើមិនមានការត្រូវរូវ ឬឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់អាជ្ញាធរស្រុកកណ្ដាលស្ទឹងទាំងមូលនោះទេ បនល្បែងខាងលើមិនអាចប្រព្រឹត្តបានជាដាច់ខាត។ ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពយើងខ្ញុំថាអ្នកដែលកាងបនល្បែងមាន់ជល់អនឡាញនៅតំបន់នោះ គឺជាប្រពន្ធអធិការរងម្នាក់ទៀតផង ប្រសិនបើដូច្នេះមែនតើគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញមកដើម្បី ឱ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត នាពេលកន្លងមក តើទៅជាយ៉ាងណា?
ជុំវិញករណីខាងលើ នៅថ្ងៃទី 9 ខែឧសភាឆ្នាំ 2024 វេលាម៉ោង 8:28 នាទី អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនង តាមរយៈ តេឡេក្រាមដែលមានលេខ069948131ទៅលោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ លោកបានចូលមើលហើយ តែមិនមានការឆ្លើយតប ដោយរក្សាភាពស្ងៀមស្ងាត់។ ចំណែកលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ដអង្គភាពយើងខ្ញុំ ក៏បានធ្វើបទសម្ភាសន៍តាមរយៈលេខតេឡេក្រាម017787666ផងដែរ នៅថ្ងៃទី 9 ខែឧសភាឆ្នាំ 2024 វេលាម៉ោង9:48នាទី ពាក់ពន្ធទីតាំងបនល្បែងមាន់ជល់ក្នុង ភូមិ ឃុំ ស្រុកខាងលើ លោកក៏បានចូលមើល តែមិនមានការឆ្លើយតប ដោយសារភាពស្ងៀមស្ងាត់ និងសម្ងំដើម្បីកើបយកផលប្រយោជន៍ ដោយមិនខ្វល់អំពីអនុសាសន៍ក្ដៅរបស់ប្រមុខថ្នាក់ដឹកនាំកំពូលនោះឡើយ។
តែទោះបីជាយ៉ាងណា អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីអ្នកសារព័ត៌មាន។