ករណីឆបោកលុយតាមទូរសព្ទ័ អស់ចំនួន៥៨០០$(ប្រាំពាន់ប្រាំបីរយដុល្លា) ពេលនេះអស់លក្ខណ៍ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន.!បានហើយ..

ករណីឆបោកលុយតាមទូរសព្ទ័ អស់ចំនួន៥៨០០$(ប្រាំពាន់ប្រាំបីរយដុល្លា) ពេលនេះអស់លក្ខណ៍ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួន.!បានហើយ.!

ក្រុងប៉ោយប៉ែត÷ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ធ អធិការរងស្ដីទី បានដឹកនាំកម្លាំងជំនាញ ចុះសិក្សាស្រាវជ្រាវ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ដែលត្រូវគេឆបោក តាមទូរសព្ទ័ អស់លុយចំនួន៥៨០០$(ប្រាំពាន់ប្រាំបីរយដុល្លារ)។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ព.
ស.២៥៦៨ ត្រូវនិងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ
កំលាំងជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវលើពាក្យបណ្តឹង ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៤ ករណីឆបោក កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយយោងតាមពាក្យបណ្តឹង ពីឈ្មោះ ផេង ពៅ ភេទស្រីអាយុ
៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មានមានទីលំនៅ
ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
បានប្តឹងថាបានចាញ់បោកជនមិនស្គាល់អត្តសញ្ញាណ បានឆបោកលុយគាត់តាមទូរសព្ទ័
អស់ចំនួន៥៨០០ដុល្លា ដោយប្រើល្បិចថា កូនរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយឲ្យរូបគាត់ វេរលុយទៅឲ្យ តាមប្រព័ន្ធវីង។

ក្រោយពីបានទទួលពាក្យបណ្ដឹងនិងការរៀបរាប់របស់ប្រជាពលរដ្ឋក្នុងហេតុការណ៍ឆបោកខាងលើ និងមានការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តផងនោះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះស្រាវជ្រាវយ៉ាងមកយកចិត្ត
ទុកដាក់ ពេលនេះបានរកឃើញរូបជនឆបោក ដែលមានភិនភាគដូចខាងក្រោម ភេទប្រុស អាយុប្រហែលម្ភៃឆ្នាំជាង ពាក់អាវ យឿតពណ៌ក្រហមដៃខ្លីខាងក្នុង និងអាវពណ៌សដៃវែងខាងក្រៅ រូបភាពនេះយកបានពីកន្លែងវីង ចំនួនពីរកន្លែងគឺជនតែមួយ ។

ក្នុងហេតុការណ៍ករណីខាងលើនេះកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ លុះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី កម្លាំងជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកខាងលើបានចំនួនពីរនាក់ ទី១.ឈ្មោះ ឆន ឌី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ ទី២.ឈ្មោះ មឿន ចាន់ណា ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះសំណាក់ ប៉ោយប៉ែតផាស់ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ពាក់ព័ន្ធរឿងរ៉ាវខាងលើជនសង្ស័យមានឈ្មោះ ឆន ឌី ភេទប្រុស អាយុ២៥ឆ្នាំ បានសារភាពថា ខ្លួនពិតជាបានឆបោកគេ បានចំនួនពីរលើកពិតប្រាកដមែន ដោយលើកទី១.បានប្រព្រឹត្តកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤ ជាងរសៀល ខ្លួនបានទូរស័ព្ទទៅ ជនរងគ្រោះដើម្បីធ្វើការឆបោក ដោយប្រើល្បិច ប្រាប់ថាកូនគ្រោះថ្នាក់ចរាចរណ៍ ហើយឱ្យម្ដាយផ្ញើលុយមកតាមវីង បានលុយចំនួន៣៨០០$ (បីពាន់ប្រាំបីរយដុល្លារ) និងលើកទី២.ខ្លួនក៏បានប្រព្រឹត្តឆបោកគេម្ដងទៀតដោយប្រើល្បិចដដែលតែមានប្រសិទ្ធភាពបានប្រាក់ចំនួន៥៨០០$(ប្រាំពាន់ប្រាំបីរយដុល្លារ) ពេលខ្លួនបានប្រាក់នោះមកដល់ដៃ រូបគេបានយកទៅលេងល្បែងកាស៊ីណូ ហើយក៏ចាញ់អស់គ្មានសល់។
ពេលនេះកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន ឌី ភេទប្រុស អាយុ ២៥ឆ្នាំ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតាមនីតិវិធី ។

ដូចនេះសុំបងប្អូនប្រជាពលរដ្ឋទូទាំងនៃព្រះរាជាណាចក្រកម្ពុជាឈប់ចាញ់ល្បិចកលឱ្យឆបោកចាស់គំរិលបែបនេះទៀតទៅ៊ រីឯជនឆបោកទាំងឡាយឈប់បាន.!ឈប់ទៅ.!វាគ្មានកំណើតនោះទេ ដូចពាក្យចាស់បុរាណលោកបានពោលថា ជួនទាំងឡាយណា ឆបោកនឹងគេងប្រវាញ់ ញើសឈាមរបដស់គេ ព្រះមិនប្រោះព្រហ្មមិនជួយនោះទេ យ៉ាងណាមិញបុរសខាងលើ បានយកលុយញើសឈាមរបស់គេទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូចាញ់អស់គ្មានសល់ ចុងក្រោយសល់តែដៃមកក្រោយ ខ្លួនត្រូវបានវាស់កម្ពស់។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *