នគរបាលតាមបណ្តាក្រុងស្រុក ចុះជួយសម្រួលចរាចរ សិស្សានុសិស្ស មុនចេញចូលសាលារៀន និងប្រគល់ជូនសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ
============
(បន្ទាយមានជ័យ )៖ ដោយមានការណែនាំ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីការងារស្នូល កម្លាំងនគរបាលគ្រប់ស្រុក-ក្រុង ទូទាំងខេត្ត បានចុះសម្រួលចរាចរណ៍ជូនសិស្សសាលា ចូលចេញពីរៀន និងប្រគល់ជូនសៀវភៅគ្រួសារ អត្តសញ្ញាណប័ណជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ។
ដោយឡែកការចុះសម្រួលចរាចរណ៍តាមទីប្រជុំជន និងជូនសិស្សានុសិស្សឆ្លងផ្លូវ គឺជាសកម្មភាពផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និងទប់ស្កាត់ បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ។
ទន្ទឹមគ្នានោះ គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្យក៏បានចាត់កម្លាំង ប្រចាំការត្រៀមអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង យាមល្បាតដើម្បីរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:សង្គម និងបានត្រៀមរួចជាស្រេចក្នុងការ បង្ការ បង្ក្រាប សង្គ្រោះ ក្នុងករណីមានគ្រោះធម្មជាតិ ឬបង្ក្រាបបទល្មើសផ្សេងៗ៕