លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
============
(បន្ទាយមានជ័យ) ៖ នៅព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកនាយការិយាល័យ បុគ្គលិក បណ្តុះបណ្តាល ចូលរួមបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាស១ ឆ្នាំ២០២៤ របស់កងកម្លាំងនៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងនគរបាល នៃស្នងការស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពីឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។
សូមបញ្ជាក់ថា ការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់កងរាជអាវុធហត្ថខេត្ត បានដំណើរការបើកវគ្គ ហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈ ពេលហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១.លំហាត់របៀបជួរទ័ព, ២. ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស), ៣. ការរក្សាសណ្តាប់ធ្នាប់, ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី, ៥. ក្បាច់គុណកងយោធពលខេមរភូមិន្ទ, ៦. ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ កងរាជអាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់, លោកគ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់,លោកគ្រូមកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។ សិក្ខាកាមមកពី កងរាជអាវុធហត្ថចំនួន
៧១នាក់, កងនគរបាលខេត្តចំនួន៤៧នាក់,កងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់ សរុបចំនួន១៣៨នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃនេះ ប្រកបដោយភាពជោគជ័យ ៕