ធ្ងន់កហើយលោកស៑ាបកែវជីវ៉ាចៅហ្វាយស្រុកសង្គមថ្មីនិងលោកហៀបសុខមេភូមិខ្នារត្រូវបានពលរដ្ឋដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ខេត្តព្រះវិហារ(វគ្គ 2.)លោកជ័យចំរើនជាពលរដ្ឋម្នាក់តំណាងឲ្យពលរដ្ឋ ១១ គ្រួសារក្នុងនោះក៏មានអតីតយុទ្ធជនផងដែបច្ចុប្បន្នរស់នៅភូមិខ្នារឃុំរអាងស្រុកសង្គមថ្មីខេត្តព្រះវិហារបានអះអាងមកកាន់អង្គភាពសារព័ត៌មានយើងថាលោកជាជនរងគ្រោះក្នុងវិវាទដីធ្លីដ៏រ៉ាំរ៉ៃដែលអូសបន្លាយពេលវេលារហូតជិត ២០ ឆ្នាំលោកបានប្រើពេលវេលាដ៏វែងនេះក្នុងការដាក់ពាក្យបណ្ដឹងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិស្ឋើតែគ្រប់ស្ថាប័នទៅហើយតែពន្លឺយុត្តិធម៌នៅតែគ្របដណ្ដប់ដោយផ្ទៃអន្ធការ(ពោលគឺងងឹតសូន្យសុង)។
ពលរដ្ឋខាងលើបានបន្តថាបន្ទាប់ពីបែកធ្លាយឯកសាររឿងលោក ហៀបសុខ មេភូមិខ្នារនិងលោក ស៑ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មីទទួលបានចំណែកដីដែលជាប់ពាក់ព័ន្ធក្នុងជម្លោះដីធ្លីនោះ។ លោកជ័យចំរើនក៏បានសម្រេចដាក់ពាក្យបណ្ដឹង នៅថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០២៤កន្លងទៅថ្មីៗ ទៅក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងឯកឧត្តមឱម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកការស៊ើបអង្កេតករណីនេះ តែមកដល់បច្ចុប្បន្ន លោកនិងពលរដ្ឋរងគ្រោះ ១១ គ្រួសារនេះ ពុំទាន់ទទួលបានយុត្តិធម៌នៅឡើយ។
នៅរសៀលថ្ងៃទី១៩ខែឧសភាឆ្នាំ ២០២៤នេះអង្គភាពសារព័ត៌មានគេហទំព័រម្លប់សន្តិភាព និងអង្គភាព HVNNTV Online បានទទួលលិខិតពឹងពាក់ផ្លូវការមួយច្បាប់ ពីលោកជ័យចំរើន តំណាងឲ្យពលរដ្ឋ ១១គ្រួសារ កម្មវត្ថុ សុំពឹងពាក់ ឲ្យជួយផ្សព្វផ្សាយរឿងរ៉ាវខាងលើដើម្បីឲ្យថ្នាក់ដឹកនាំលោកបានដឹងជាពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអោយលោកបានដឹងនិងជ្រាបនូវភាពអវិជ្ជមាន ទាំងនេះនិងផ្ដល់យុត្តិធម៌ជូនលោក និងពលរដ្ឋរងគ្រោះទាំងអស់គ្នាផងទាន។ ជាតទៅនេះក្រុមការងារយើងសូមអានខ្លឹមសារទាំងស្រុងនៅលិខិតខាងលើដើម្បីចែកជូនសាធារណជន បានអានបាបស្តាប់ និងទស្សនាដូចតទៅនេះ។
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនាព្រះមហាក្សត្រី
លិខិតសុំពឹងពាក់
ខ្ញុំបាទឈ្មោះ ជ័យ ចម្រើន ភេទប្រុស អាយុ ៦៨ឆ្នាំ អត្តសញ្ញាណប័ណ្ណលេខ 220120710 .តំណាងឲ្យពលរដ្ឋ ១១ គ្រួសារ
បច្ចុប្បន្នរស់នៅក្នុងភូមិ ស្តៅ ឃុំរស្តៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទូរសព្ទលេខ 090 92 42 52។
សូមគោរពជូន
លោកប្រធានអង្គភាពគេហទំព័រម្លប់សន្តិភាពនិងលោកប្រធានអង្គសារព័ត៌មាន hvn tv online សូមទានជ្រាប!
កម្មវត្ថុ÷សូមពឹងពាក់ជួយផ្សព្វផ្សាយរឿងអយុត្តិធម៌ដែលកើតឡើងចំពោះខ្ញុំបាទនិងពលរដ្ឋ 11 គ្រួសាដែលរងនូវភាពអយុត្តិធម៌រឿងដីធ្លីរដោយភាគីទំនាស់ម្ខាងទៀតមានការត្រូវរូវគ្នាពីសំណាក់អាជ្ញាធរទី១ ឈ្មោះស៊ាបកែវជីវ៉ា ភេទប្រុស
មុខរបរអភិបាលស្រុកសង្គមថ្មី
ទី២ឈ្មោះហៀបសុខភេទប្រុសមុខរបរមេភូមិខ្នាដែលបានប្រព្រឹត្តអំពើពុករលួយនៅពេលចុះបំពេញតួនាទីក្នុងនាមអាជ្ញាធរដោះស្រាយវិវាទដីធ្លី ។
ខ្ញុំបាទសូមជម្រាបជូនលោកប្រធានអង្គភាពគេហទំព័រម្លប់សន្តិភាពនិងលោកប្រធានសារព័ត៌មាន hvnn tv onlineមេត្តាជ្រាបថាខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ ១១ គ្រួសារដែលរងគ្រោះដោយសារការរំលោភបំពានដីធ្លីពីសណាក់បុគ្គលទី១ឈ្មោះហៀបសុខទី២ហៀបអួកទី៣ឈ្មោះហៀបម៉េះនិងបក្សពួកផ្សេងទៀតរស់នៅភូមិខ្នារឃុំរអាងស្រុកសង្គមថ្មីខេត្តព្រះវិហារ។
ខ្ញុំបាទសូមជម្រាបលោកប្រធានទាំងពីរអង្គភាពបន្តទៀតថាដីដែលមានវិវាទនោះមានចំនួន៣២.៥០ហិចតាដែលស្ថិតនៅភូមិខ្នារឃុំរអាង(អតីតភូមិស្ដៅឃុំស្ដៅ)ស្រុកសង្គមថ្មីខេត្តព្រះវិហារដែលខ្ញុំបាទនិងពលរដ្ឋ ១១ គ្រួសារផ្សេងទៀតដែលត្រូវជាបងប្អូនខ្ញុំបាទអាស្រ័យផលនិងទទួលកេរិ៍តពីឪពុកម្ដាយតាំងពីឆ្នាំ ១៩៨៩មកម្លេះនិងមានលិខិតបញ្ជាក់ការកាន់កាប់ដីធ្លី
ពីអាជ្ញាធរសម័យនោះផងសូម្បីតែលោកពៅសាមុតមេឃុំស្ដៅបច្ចុប្បន្ន(អតីតមេភូមិស្ដៅ)ក៏បានដឹងឮនិងហ៑ានអះអាងផងដែរ។ស្រាប់តែក្នុងអំឡុងឆ្នាំ ២០០០ក៏មានពលរដ្ឋចំនួន៧ គ្រួសារផ្សេងទៀតមករំលោភយកទាំងបំពាន។
លោកប្រធានអង្គភាពសារព័ត៌មានទាំងពីខាងលើទីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំបាទសូមជម្រាបជូនបន្តថារហូតដល់ឆ្នាំ ២០០៤ ទើបខ្ញុំបាទនិងបងប្អូនទាំង ១១បាទសម្រេចដាក់ពាក្យបណ្ដឹងទៅប្រព័ន្ធតុលាការនិងស្ថាប័នពាក់ព័ន្ធនានារហូតដល់ថ្នាក់ជាតិស្រាប់តែនៅថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០២២ រដ្ឋបាលខេត្តព្រះវិហារបានចេញលិខិតលេខ០១៧/២២សម្រេចប្រគល់ដីទំហំចំនួន៩.១០បុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធក្នុងរឿង។និងបានប្រគល់ដីទំហំ ១១.៧០ ហិចតាដល់ពួកយើងខ្ញុំទាំង ១១គ្រួសារនិងសម្រេចប្រគល់ដីទំហំ១១.៧០ទៅភាគីទំនាស់ ៧ គ្រួសារដូចគ្នាផងដែរ។ដោយក្តីមិនសុខចិត្តខ្ញុំបាទនិងពលរដ្ឋ១១គ្រួសារដែលរងភាពអយុត្តិធម៌ខាងលើបានធ្វើលិខិតជូនទៅសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីជួយដោះស្រាយ ក្រោយមកក្រសួងមហាផ្ទៃក៏ចេញលិខិតជម្រាបជូនរដ្ឋបាលខេត្តព្រះវិហារពិនិត្យនិងដោះស្រាយប៉ុន្តែខាងរដ្ឋបាលខេត្តមិនធ្វើការដោះស្រាយ។បែរជាចេញលិខិត១៨៣/២៣សជណថ្ងៃទី២៦ខែឧសភាឆ្នាំ
២០២៣ដោយសម្រេចមិនយករឿងនេះមកបន្តនីតិវិធីដោះស្រាយទៅវិញ។តែអ្វីដែលហួសចិត្តនោះស្រាប់តែថ្មីៗនេះក៏បែកធ្លាយឯកសារថាលោកស៑ាបកែវជីវ៉ាអភិបាលស្រុកសង្គមថ្មីនិងលោកហៀបសុខមេភូមិខ្នារបានទទួលចំណែកដីក្នុងដីវិវាទនោះដីទៅវិញ។
បន្ទាប់ពីមានការបែកធ្លាយឯកសារខាងលើខ្ញុំបាទក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយនិងក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់នៅថ្ងៃទី០៥ខែកុម្ភៈឆ្នាំ ២០២៤ដើម្បីបើកការស៊ើបអង្កេតនឹងជួយរកយុត្តិធម៌មកដល់ពួកយើងខ្ញុំដែលជាជនរងគ្រោះតែរហូតមកដល់បច្ចុប្បន្នថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៤ ទៅហើយពុំទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយ។
តបតាមកម្មវត្ថុនិងជម្រាបជូនខាងលើខ្ញុំបាទតំណាងឲ្យពលរដ្ឋ ១១គ្រួសារសុំពឹងពាក់និងសំណូមពរលោកប្រធានអង្គភាពគេហទំព័រម្លប់សន្តិភាពនិងលោកប្រធានសារព័ត៌មាន hvnn tv onlineជួយផ្សព្វផ្សាយរឿងបុគ្គលទី ១ឈ្មោះស៑ាបកែវជីវ៉ាទី ២ ឈ្មោះហៀបសុខនិងបក្សពួកដែលបានប្រព្រឹត្តអំពើពុករលួយក្នុងនាមអាជ្ញាធរនៅពេលដែលចុះបំពេញតួនាទីរបស់ខ្លួនក្នុងនាមអាជ្ញាធរដោះស្រាយវិវាតដីធ្លីដើម្បីឲ្យថ្នាក់ជាតិពិសេសសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបានដឹងពីភាពអវិជ្ជមានទាំងនេះ។
សូមលោកប្រធានសារព័ត៌មានទាំងពីរអង្គភាពខាងលើមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ។
ថ្ថៃឲអាទិត្យ ១២កើត ខែពិសាខ ឆ្នុំរោង ឆស័ក្ត ព.ស ២៥៦៨
ត្រូវនិងថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៤។
ស្នាមមេដៃស្ដាំ ជ័យ ចុំគរើន
ជុំវិញការចោទប្រកាន់ខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំ សុំសេចក្តីអត្ថាធិប្បាយពីលោក ស៑ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី នៅវេលារសៀល ថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២៤នេះ ដោយលោកប្រាប់ថា ជាសេចក្ដីសម្រេចរបស់ថ្នាក់ខេត្ត រីឯលោកហៀបសុខមេភូមិខ្នារបានបញ្ជាក់យ៉ាងដូច្នោះថា ការម្រេចបែងចែកដីទំនាស់ខាងលើគឺខាងខេត្តជាអ្នកសម្រេច។ ដោយឡែកលោកអ៊ឹងវុទ្ធីអភិបាលរងខេត្តព្រះវិហារទទួលបន្ទុកស្រាយវិវាទដីធ្លីភ្នាក់ងារយើងក៏មិនអាចសុំការបំភ្លឺបានដែរដោយទូរសព្ទខលចូលលោកថាកំពុងជាប់រវល់។ តែទោះបីយ៉ាងណាក៏ដោយអង្គភាពសារព័ត៌មានម្លប់សន្តិភាពនិងអង្គភាពសារព័ត៌មានHVNN TV Online ពុំទាន់អាចសុំការស្រាយបំភ្លឺពីរឯកឧត្តមឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានទេ ព្រោះពុំមានលេខទំនាក់ទំនង។ ជុំវិញដំណើរការនីតិវិធីសំណុំរឿងខាងលើ ថាតើអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតចំពោះករណីនេះឬទេ? ឬមួក៏អង្គភាពប្រឆាំងអំពើពុករលួយ មិនមានវិធានការបើកការស៊ើបអង្កេតរឿងរ៉ាវខាងលើនោះទេ?៕