ដោយសារឥទ្ធិពលនៃគ្រឿងញៀនកូនប្រុសបង្កេីតហ៊ានដុតបំផ្លាញលំនៅដ្ឋានរបស់ម្តាយចោល៖

——-
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១១និង១០នាទីព្រឹកនៅ ចំណុចក្រុមទី១ ភូមិកូនខ្លុង ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង មានករណីធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស មួយ បានកើតឡើងបង្កដោយជនសង្ស័យឈ្មោះ សុង ហ៊ាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចកើតហេតុ (ត្រូវជាកូនបង្កេីត) បានធ្វើសកម្មភាពដុ-តផ្ទះរបស់ម្តាយបង្កើតខ្លួនឈ្មោះ សោម រួម អាយុ៦៨ ឆ្នាំ ទីលំនៅចំណុចកើត ហេតុ បណ្តាលឱ្យឆេះផ្ទះទាំងស្រុង ដែលផ្ទះនោះទំហំ ៤x៥ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលក្ដា និងឆេះសម្ភារះប្រើប្រាស់មួយចំនួន។
បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងនុងលោកឧត្តមសេនីយ៍ត្រីលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាល ស្រុកមោងឫស្សីបានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច រួមជាមួយកម្លាំងផ្នែកនគរបាលយុត្តិ ធម៌ នៃអធិការដ្ឋាននគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចបញ្ជូនមកអធិការដ្ឋាននគរ បាលស្រុកមោងឫស្សីដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំពោះមូលហេតុជនដែលឈានទៅដល់ករណីដុតបំផ្លាញនេះគឺសង្ស័យបានសារភាពថា រូបគេសុំប្រាក់ម្តាយចំនួន១៥ម៉ឺនរៀល តែម្ដាយមិនឱ្យ ក៏ខឹងហើយដុតផ្ទះម្តាយដែលខ្លួនរស់នៅជាមួយចោលតែម្ដង ហេីយពេលឃាត់ខ្លួនសមត្ថកិច្ចពិនិត្យឃេីញថា ជនសង័្សយមានវិជ្ជមានគ្រឿងញៀននៅក្នុងខ្លួនផង ៕(រូបភាពនគរបាលស្រុកមោងឫស្សី)By kosal!