នគរបាលស្រុកថ្មគោលបង្រ្កាបករណីហិ-ង្សាដោយចេតនាឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់អនុវត្តតាមច្បាប់..

នគរបាលស្រុកថ្មគោលបង្រ្កាបករណីហិ-ង្សាដោយចេតនាឃាត់ខ្លួនមុខសញ្ញាចំនួន០៥នាក់អនុវត្តតាមច្បាប់..
———

Processed with Rookie Cam

 

Processed with Rookie Camកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៤​សមត្ថកិច្ចនគរ បាលនៃអធិការដ្ឋាន​ន គរបាលស្រុកថ្មគោលបានបញ្ជូនជនសង័្សយចំនួន០៥នាក់ពាក់ព័ន្ធករ ណីហិ-ង្សាដោយចេតនាមានស្ថា នទម្ងន់ទោសនិងធ្វើឱ្យខូចខាត ដោយចេតនាមានស្ថាទម្ងន់ ទោស (ប្រើកាំ-បិ-តកា-ប់)​មួយករណីមកកាន់ស្នងការដ្ឋាន​នគរបាលខេត្តបាត់ ដំបងដេីម្បីចាត់​វិធានការតាមផ្លូវច្បាប់ដែលជនសង័្សយខាងលេីរួមមាន៖១-ឈ្មោះ ហម ពុំភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាកុយ សង្កាត់ក្ដុ​ល​ដូនទាវ ក្រុងនិងខេត្តបាត់ដំបង ។២-ឈ្មោះ ហាក់ ណុចភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការសំ រោ ង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។៣-ឈ្មោះ ពៅ មេសាភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចំការសំ​រោង ២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។៤-ឈ្មោះ យ៉ាន រតនាភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង​និងបាត់ដំបង។៥-ឈ្មោះ រិន ផារ៉េត ភេទប្រុស អា​យុ១៧ឆ្នាំ រស់នៅភូមិកាប់គោថ្មីសង្កាត់អូរចារ ក្រុងនិងខេត្ត​បាត់​ដំ​បង ។

សូមបញ្ជាក់ជូនថា​កាលពីថ្ងៃទី​០៤​ខែឧសភាឆ្នាំ២០២៤ វេលាម៉ោ​ង​០៨និង៣០នាទីសមត្ថកិច្ចនគរបាល​បានទទួលបណ្ដឹងពីជនរងគ្រោះពីឈ្មោះ ហុីង សុីអៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់​ដំបង បានប្ដឹងទៅលើជន សង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន០១​ក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូប្រហែល ០៥គ្រឿង បានធ្វើ សកម្មភាពកាប់មកលើខ្លួនបណ្ដាលឱ្យរងរបួសត្រង់ខ្នង និងកាប់ម៉ូតូបណ្តាលឱ្យខូចខាត០១គ្រឿងម៉ាកហុងដាឌ្រីមនាវេលាម៉ោង០០​និង២៥នាទី ឈានចូលថ្ងៃទី០៤ខែ​ឧសភាឆ្នាំ​២០២៤ នៅចំណុចក្រុមទី០៨ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំប​ង​។

ក្រោយទទួលពាក្យបណ្តឹងនិងស្របតាមយោបល់ដឹកនាំរបស់លោ​កឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ ទោ​ សេង​ លុច​ អធិការនគរ​បាលស្រុកថ្ម​គោល​បានដឹកនាំកម្លាំងជំនាញ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី រួមជាមួយកម្លាំងជំនាញការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង ធ្វើការស៊ើបអង្កេតស្រាវ ជ្រាវ រហូតដល់ឃាត់ខ្លួននិង​ដកហូតកាំ-បិ-តចំនួន ០២ ដេីម។

នៅពេលធ្វើការសាកសួរ ជន​សង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកមានគ្នាប្រហែ​ល ១០នាក់ពិតជាបានធ្វើប្រើប្រាស់កាំ-បិ-ត កា-ប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន៕(រូបភាពនគរ បាលស្រុកថ្មគោល)By kosal!

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *