ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ..

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់បញ្ជាម៉ឺងម៉ាត់ក្នុងកិច្ចប្រជុំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដំណើរទស្សនកិច្ចខេត្តបន្ទាយមានជ័យ
……………….
ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំស្ដាប់របាយការណ៍ និងផ្ដល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំឡើងក្នុងបរិវេណបញ្ជាការដ្ឋានវរៈនគរបាលការពារព្រំដែនគោក លេខ៨០៧ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ក្បែរព្រំដែនកម្ពុជា ថៃ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន។

ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការពង្រឹងសន្តិសុខ ពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ទាំងគ្រប់មូលដ្ឋានក្រុងស្រុកនៃខេត្ត និងដោយឡែកក្រុងស្រុកទាំង៥ ដែលជាប់ព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះគិតចាប់ពីដើមឆ្នាំ២០២៤ មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន ១៧៥លើក និងមានករណីទ្រង់ទ្រាយធំចំនួន ៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាប បានចំនួន ៣៨លើក។

ប្រតិបត្តិការនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង ២០០នាក់ និងគ្រឿងញៀនចម្រុះមួយចំនួនទៀត។ ក្រៅពីលទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងលើការងារផ្សព្វផ្សាយអប់រំ វិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្នុងនោះ មានជនរងគ្រោះដោយសារធាតុញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ជិត ១ ០០០នាក់ ស្រី ៥០នាក់។ ចំណែកការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីនិងកម្លាំង រដ្ឋបាលខេត្តអនុវត្តបានចំនួន ៤ ៤១៥នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ និងកំពុងបន្តការធ្វើតេសនេះបន្ថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃ ជាប់ព្រំដែនកម្ពុជា។

ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកងកម្លាំង ស្របតាមទិសស្លោកដឹកនាំសម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧ មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរបាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ មានត….

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *