ករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ធនៅចំណុចផ្លូវ ៤២ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ..
#ក្រុងប៉ោយប៉ែត+នៅថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ នឹង ១៤នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ធនៅចំណុចផ្លូវ ៤២ ក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បានឆាបឆេះផ្ទះប្រជាពលរដ្ធអស់ចំនួន ០៦ ខ្នង នឹង ឈើសម្រាប់សាងសង់ផ្ទះចំនួន ០១ ខ្នង ។
ភ្លាមៗនោះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំបញ្ជាដោយលោកវរសេនីយ៍ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកំលាំងសមត្ថកិច្ច និងអជ្ញាធរភូមិ ចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿង តែប្រើប្រាស់អស់ទឹកចំនួន ០២ គ្រឿង ឡាន អធិការក្រុងប៉ោយប៉ែតចំនួន ០១ នឹងឡានក្រុមហ៊ុន Tropica ០១ គ្រឿង ។
.ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះមានឈ្មោះ
១. ឈ្មោះ អេង គី ភេទស្រី អាយុ ៥៥ ឆ្នាំ មានសមាជិក ស្រី២ ប្រុស ៣ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
២ .ឈ្មោះ វុត ណុច ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
៣ .ឈ្មោះ អេង សំណាង ភេទប្រុស អាយុ ៣៦ឆ្នាំ មានសមាជិក ស្រី៣ ប្រុស ៣ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
៤.ឈ្មោះ សាត សាន ភេទស្រី មានសមាជិកក្នុងបន្ទប់ ស្រី ៦ ប្រុស ១ ផ្ទះមានទំហំ ៥x ៨ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
៥ .ឈ្មោះ មិន ធី ភេទស្រី អាយុ ៥៥ ឆ្នាំ មានសមាជិក ស្រី២ ប្រុស ៣ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
៦ .ឈ្មោះ ជូ ជិត ភេទប្រុស អាយុ ៦៧ ឆ្នាំ មានសមាជិក ស្រី ៤ ប្រុស ៣ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
៧ .ឈ្មោះ ហួន សុវណ្ណ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានសមានជិកគ្រួសារ ស្រី ១ ប្រុស ២ ផ្ទះមានទំហំ ៤x ៧ cm ផ្ទះសង់ពីឈើដំបូលស័ង្សី ។
.មូលហេតុ : ដោយសារផ្ទុះសេចរន្តអគ្គសនី ។
អគ្គីភ័យខាងលើត្រូវបានរលត់ទាំងស្រុងនៅវេលាម៉ោង ១៦ នឹង ០០ នាទី ។