កម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប្រចាំបញ្ជាប្រចាំប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់ បានត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ទ្រទ្រង់សភាពការណ៍ក្នុងភូមិសាស្រ្ត ការពារប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា..
ក្រុងប៉ោយប៉ែត÷នៅវេលាយប់ថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2024នេះ ដោយគោរពតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកវីរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានដឹកនាំកម្លាំងប្រចាំបញ្ជានៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងប្រចាំបញ្ជាប្រចាំប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់ បានត្រៀមកម្លាំងអន្តរាគមន៍សម្រាប់ទ្រទ្រង់សភាពការណ៍ក្នុងភូមិសាស្រ្ត ការពារប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
សូមបងប្អូនប្រជាពលរដ្ឋប្រយ័ត្នប្រយែងនិងថែរក្សាការពារខ្លួនឯងផងនៅពេលធ្វេីដំណេីរនៅពេលយប់អាធ្រាតជាពិសេសបងប្អូនស្រ្តីដែរជាភេទទន់ខ្សោយ។
កងកម្លាំងទាំងអស់និងការពារទប់ស្កាត់អំពេីចោរកម្ម ឆក់ ប្លន់ ក្មេងទំនេីង និងអំពេីដែរបង្កឲ្យអន្តរាយនិងប៉ះពាល់ដល់ក្នុងសង្គមឲ្យទាល់តែបាន ដេីម្បីឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តកងកម្លាំងនិងនៅជិតការពារបងប្អូនប្រជាពលរដ្ឋ២៤ម៉ោង/២៤ម៉ោង។
អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សូមអរគុណ