កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះរៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំជន និងជួយសម្រួលចរាចរណ៍ដ៏សិស្សានុសិស្សពេលចូល និងចេញ..
ក្រុងប៉ោយប៉ែត÷ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លោកវសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានឲ្យកម្លាំងនៃអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៥សង្កាត់ចុះធ្វេីការប្រចាំថ្ងៃដេីម្បីសម្រួលឲ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ។
សកម្មភាពប្រចាំថ្ងៃ:
១-គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព
២-ផលប៉ះពាល់នៃគ្រឿងញៀន
៣-ច្បាប់ និង ច្បាប់ចរាចរណ៍ផ្លូវគោក
៤-ការបង្ការ ទប់ស្កាត់ បទល្មើសជួញដូរផ្លូវភេទនិងចំណាកស្រុកខុសច្បាប់។
៥-សំណះសំណាលជាមួយប្រជាពលរដ្ឋ
៦-សម្រួលចរាចរណ៍ជូនសិស្ស
៧-រៀបចំសណ្ដាប់ធ្នាប់តាមទីប្រជុំផ្សារ ទីប្រជុំជនមានការកកស្ទះ ។