កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះរៀបចំសណ្តាប់ធ្នាប់តាមតំបន់ផ្សារនិងទីប្រជុំជនដែរមានការកកស្ទះដែរបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋពិបាកនៅក្នុងការធ្វេីដំណេីរនិងប្រកបអាជីវកម្ម..

កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះរៀបចំសណ្តាប់ធ្នាប់តាមតំបន់ផ្សារនិងទីប្រជុំជនដែរមានការកកស្ទះដែរបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋពិបាកនៅក្នុងការធ្វេីដំណេីរនិងប្រកបអាជីវកម្ម..

ក្រុងប៉ោយប៉ែត÷នៅព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤
នេះ ដោយគោរពតាមបទបញ្ជាចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងយោងតាមបញ្ជារបស់លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់កម្លាំងអធិការរងទទួលផែន ឲ្យចុះមេីលសណ្តាប់ធ្នាប់តាមតំបន់ផ្សារនិងទីប្រជុំជនដែរមានការកកស្ទះដែរបណ្តាលឲ្យបងប្អូនប្រជាពលរដ្ឋពិបាកនៅក្នុងការធ្វេីដំណេីរនិងប្រកបអាជីវកម្ម។
ផែនសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតដឹកនាំដោយលោកវរ/ទោ ញ៉ានអ៊ុយអ៊ាង ឋានៈអធិការរងទទួលការងារសណ្តាប់ធ្នាប់,លោកវរ/ទោ ព្រហ្ម ឧត្តម ឋានៈអធិការរង;លោកវរ/ត្រី ស៊ិន ដូនី ឋានៈនាយផ្នែក;និងនាយរងផ្នែកចំនួន០៤នាក់និងមន្រ្តី០៦នាក់បានចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំបងប្អូនអាជីវករទាំងអស់លក់ដូរឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អប្រកបដោយសុខសុវត្ថិភាព។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *