លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល ៥ខែ ឆ្នាំ២០២៤..

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល ៥ខែ ឆ្នាំ២០២៤
============
(បន្ទាយមានជ័យ)៖នៅរសៀលថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញដឹកនាំកងកម្លាំងចូលរួម កិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព រយៈពេល ៥ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តខែបន្ទាប់ នៅសាលាខេត្តបន្ទាយមានជ័យ ។

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អៀង ចន្ថា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ និងលោកមេឃុំសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ និងប្រធានមន្ទីអង្គភាពជំវិញខេត្ត ៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *