លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានចូលរួម ប្រារព្ធពិធីទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤.
.
ក្រុងប៉ោយប៉ែត : ថ្ងៃអង្គារ ៥ កើត ខែជេស្ធ ឆ្នាំរោង ឆស័ក ពស ២៥៦៨ត្រូវនឹងព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤
នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងឯក ឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីរាជការ បណ្តាអង្គភាពចំណុះរដ្ឋបាលក្រុងប៉ោយប៉ែត និងអង្គការក្តីស្រឡាញ់ គ្មានព្រំដែន បានចូលរួម ប្រារព្ធពិធី ខួបលើកទី ៧៥ ទិវាកុមារអន្តជាតិ ០១ មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ៕