នគរបាលតាមបណ្តាក្រុងស្រុកទាំង៩ ពង្រឹងការផ្តល់សេវាសាធារណះ និងបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមឃុំមានសុវត្ថិភាពជូនពលរដ្ឋតាមមូលដ្ឋាន
===========
បន្ទាយមានជ័យ៖ អនុវត្តន៍តាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលទូទាំងខេត្តត្រូវពង្រឹងការផ្តល់សេវាសាធារណះ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រដែលខ្លួនទទួលខុសត្រូវ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងសង្គមជាតិ។
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៩ ប៉ុស្តិ៍នគរបាលរដ្ឋាបាលទាំង៦៧ឃុំសង្កាត់ បានពង្រឹងការផ្តល់សេវាសាធារណះ ដូចជា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការទទួលពាក្យបណ្តឹង ការបញ្ជាក់លិខិតស្នាមផ្សេងៗជូនប្រជាពលរដ្ឋយ៉ាងផុលផុស។
ក្រៅពីនេះកម្លាំងនគរបាលយើងក៏បានពង្រឹងការយាមល្បាត ប្រចាំការ និង បន្តចុះផ្សព្វផ្សាយ តាមវេទិការសាធារណះ តាមសាលារៀន និងតាមខ្នងផ្ទះ ជូនដល់ប្រជាពលរដ្ឋ ស្តីពីគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព -ផលប៉ះពាល់នៃគ្រឿងញៀន និង ច្បាប់ចរាចរណ៍ផ្លូវគោក។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ក៏បានដាក់ចេញនូវផែនការដ៏ម៉ឺងមាត់ដល់នគរបាលគ្រប់ក្រុងស្រុក ត្រូវបង្ក្រាបឲ្យខានតែបានរាល់បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងក្មេងទំនើង សំដៅធ្វើយ៉ាងណាឲ្យបទល្មើសទាំងនេះថយចុះជាលំដាប់។
ក្រៅពីការងារស្នូល កម្លាំងនគរបាលគ្រប់ក្រុងស្រុក កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកក្នុងការងារសង្គម បានចុះជួយសម្រួលចរាចរណ៍តាមទីប្រជុំជន តាមសាលារៀន និងបាននាំយកអត្តសញ្ញាាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះផងដែរ៕