លោកវរសេនីយ៍ទោ ចាន់ សុភី អធិការរងផ្នែកការងារសន្តិសុខ បាននាំយកអំណោយ លោកវរ:សេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទៅជួនមន្រ្តីនគរបាលចូលនិវត្តន៍..
ក្រុងប៉ោយប៉ែត÷នៅព្រឹកថ្ងៃចន្ទ ១១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤នេះលោកវរសេនីយ៍ទោ ចាន់ សុភី អធិការរងផ្នែកសន្តិសុខ បាននាំយកអំណោយ ឧបត្ថម្ភនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ទៅជូនលោក គង់ គួន ដែលជាមន្រ្តីនគរបាលចូលសោធុននិវត្តន៍កំពុងមានជំងឺ។
ជាចុងក្រោយលោក គង់ គួន ដែលជាមន្រ្តីនគរបាលចូលសោធុននិវត្តន៍ សូមគោរពថ្លែងអំណរអរគុណចំពោះលោកវីរ:សេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងសហការី ដែលបានគិតគូរយកអំណោយមកជូនដល់រូបលោក ដែលជាមន្ត្រីនគរបាលចូលសោធុននិវត្តន៍កំពុងមានជម្ងឺជួបការខ្វះខាន.. លោក គន់ គួន សូមប្រសិទ្ធិពរជ័យនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខះ ពល: កុំបីឃ្លៀងឃ្លាតឡើយ។