ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានក្រោយលើកគ្នាទៅកាប់ជនរងគ្រោះម្នាក់ដល់ក្នុងផ្ទះនៅក្រុងប៉ោយប៉ែត..

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានក្រោយលើកគ្នាទៅកាប់ជនរងគ្រោះម្នាក់ដល់ក្នុងផ្ទះនៅក្រុងប៉ោយប៉ែត..

ក្រុងប៉ោយប៉ែត÷នៅថ្ងៃ សុក្រ ៧រោច  ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះវេលាម៉ោង ១០នឹង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ បានទទួលពាក្យបណ្តឹងពីពលរដ្ឋឈ្មោះ  សេង រតនា  ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លេខទូរស័ព្ទ 0889581092 បានដាក់ពាក្យបណ្តឹង និងរាយការណ៍ថាមានករណីខ្ចីម៉ូតូគេជិះហើយមិនឃើញយកមកសងម្ចាស់គេវិញ ត្រូវបានម្ចាស់ម៉ូតូទៅប្តឹងសមត្ថកិច្ច បែរជាជនសង្ស័យលើកគ្នាជាច្រើននាក់ទៅកាប់ជនរងគ្រោះដល់ក្នុងផ្ទះ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅភូមិសាមគ្កីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តែពេលនេះជនបង្កត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់..ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។

យោងពាក្យបណ្តឹង ជនរងគ្រោះមានឈ្មោះ សេង រតនា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រាយការណ៍ថា៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ពេលល្ងាច ខ្លួនបានខ្ចីម៉ូតូពីឈ្មោះ ណាក់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅបុរីដួងចន្ទ និងបានជិះទៅអាគារថ្មី ពេលទៅដល់ក៏ជួបឈ្មោះ ហុង ចយ ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ សៀន នៅទីនោះ ហើយពួកគេក៏សុំខ្ចីសាក់ជិះ លុះវេលាម៉ោង ១៧ជាងល្ងាច ក៏បានបាត់ឈ្មោះ ហុង ចយ និងម៉ូតូ ហើយឈ្មោះ សៀន ក៏បានជូនខ្លួនមកហាងវិញ និងប្រាប់ថាគេនឹងទៅរកអាហុងចយ។

ដោយមិនឃើញឈ្មោះ ហុង ចយ យកមកម៉ូតូមកសងវិញ ជនរងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្តឹងឲ្យនគរបាលជួយអន្តរាគមន៍ ស្រាប់តែនៅយប់ទី២៦ ខែមិថុនា ឆ្នាំ២០២៤ និងយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យបានលើកគ្នាជាច្រើននាក់ ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិត និងកាំភ្លើងខ្យល់ បានចូលមកដេញកាប់ជនរគ្រោះដល់ក្នុងផ្ទះ មួយកន្លែងនៅជិតខារ៉ាអូរខេ៦១៩ តែត្រូវជនរងគ្រោះដឹងខ្លួននាំគ្នារត់គេចខ្លួនបាត់អស់។

ក្រោយទទួលបានពត៌មាននិងពាក្យបណ្តឹងពីជនរងគ្រោះភ្លាម លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានណែនាំនិងដាក់បទបញ្ជាដល់កម្លាំងនគរបាលផែនព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវ ក៏បាន។ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជុំវិញករណីខាងលើ ដើម្បីឃាត់ខ្លួនចាត់ការបន្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តែងតែដាក់បទបញ្ជាដល់កម្លាំងអធិការរដ្ឋាននគរបាលក្រុងស្រុកទាំង 9 វរៈសេនាតូចការពារព្រំដែនគោកទាំង 4 ប៉ុស្តិ៍រដ្ឋបាលទាំង 67 ប៉ុស្តិ៍រដ្ឋបាល ដើម្បីចុះយាមល្បាត បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងឱ្យបានជាប្រចាំ។
ដោយគោរពតាមការណែនាំ និងទទួលបទបញ្ជារបស់លោកឧត្តមស្នងការខេត្ត លោកវរសេនីយ៍ទោព្រហ្ម ពិសិដ្ឋ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបន្តដឹកនាំកម្លាំងចុះយាមល្បាតតាមភូមិសាស្ត្រក្នុងប៉ោយប៉ែតដូចភ្លៀងរលឹម ដើម្បីធានាបាននៅសុខសុវត្ថិភាពជូនប្រជាពលរដ្ធឲ្យបានទាន់ពេលវេលា..៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *