សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរដ្ឋមន្ត្រីននៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទតែមិនទាន់បានមួយដង្ហើមកំពឹសផងស្រាប់តែផ្ទុះឡើងកក្រើកឡើងវិញនៅក្នុងស្រុកកណ្ដាលស្ទឹង..
ខេត្តកណ្ដាល៖សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់និងលើកកម្ពស់ឱ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់ប្រភេទតែមិនទាន់បានមួយដង្ហើមចង្រិតផងគេសង្កេតឃើញថានៅក្នុងទឹកដីស្រុកកណ្ដាលស្ទឹង កំពុងមានការបើកល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់វ៉ាយលុកយ៉ាងខ្លាំងពង្វក់ដល់ប្រជាពលរដ្ឋខ្មែរនិងក្រុមអ្នកញៀនល្បែងទាំងក្មេងទាំងចាស់ ឱ្យក្លាយទៅជាទាសករល្បែង។
បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំនោះបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់ខ្នាតយក្សរូបនេះមានខ្នងបង្អែកនិងអំណាចធំសម្បើមណាស់ ធំជាងលោកអធិការនិងប្រហែលជាធំជាងលោកស្នងការហើយមើលទៅ ទើបអាចដើរបោះទីតាំងមាន់ជល់អនឡាញខុសច្បាប់ព្រោងព្រាតតាមសន្យាបផ្ទះអ្នកភូមិ តាមឃុំតាមស្រុកតាមខេត្តអស់ទៅហើយនោះ ខណៈសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់រក្សាភាពស្ងៀមស្ងាត់មិនចាត់ការនឹងបណ្ដែតបណ្ដោយឲ្យមេបនល្បែងរូបនេះធ្វើព្យុះធ្វើភ្លៀងបានយ៉ាងរលូនស្ថិតនៅក្នុងភូមិស្រុកចេក ឃុំរកា ស្រុកកណ្ដាលស្ទឹង ម្ចាស់ផ្ទះឈ្មោះ ម៉ាក់ស្រីពេជ្រ ចំណែកទីតាំងទី 2 បង្កប់នៅក្នុងផ្ទះវីងមួយកន្លែង ស្ថិតនៅក្នុង ឃុំលាំងកែម ស្រុកកណ្ដាលស្ទឹង និងរាប់រយកន្លែងទៀតនៅក្នុងខេត្តកណ្ដាលពោលគឺរាប់មិនអស់។
តើមានប្រជាពលរដ្ឋខ្មែរប៉ុន្មានលាននាក់ទៀតដែលត្រូវរងគ្រោះដោយសារក្រុមពួកមេបនល្បែងនៅក្នុងស្រុកខ្មែរដើរពង្វក់អូសទាញឱ្យក្លាយទៅជាទាសករល្បែង ប្រភពបានបន្តទៀតថាល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ត្រូវបានគេមើលឃើញថាជះអទ្ធិពលអាក្រក់ដល់សង្គមយ៉ាងធ្ងន់ធ្ងរដោយពិនិត្យមើលឃើញផលប៉ះពាល់ដល់ប្រជាពលរដ្ឋទើបប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅបទបញ្ជាឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវអនុវត្តនិងលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រុបប្រភេទឲ្យខានតែបានដោយមិនយកយល់ឡើយជាពិសេសផ្ដោតទៅលើល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនេះតែម្ដង ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមព្រោះថាកន្លែងណាដែលមានល្បែងស៊ីសងតែងតែកើតមានឡើងនៅបទល្មើសផ្សេងៗដូចជាចោរលួចចោរប្លន់អំពើហិង្សាក្នុងគ្រួសារធ្វើឲ្យចាស់ទុំដេកមិនលក់បក់មិនល្ហើយ។
មហាជននាំគ្នារងចាំមើលថាលោក វីរៈសេនីយ៍ឯក ឡេងសុរុន អធិការស្រុកកណ្ដាលស្ទឹង និង លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលអាចមានសម្ថតភាព លុបបំបាត់ល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់បានប៉ុន្មានភាគរយឬអសម្ថតភាព នៅក្នុងការបង្ការ ទប់ស្កាត់និងបង្រ្កាប។ បើទោះជាសម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប្រកាសឱ្យមន្រ្តីថ្នាក់ក្រោមជាតិ និងលោកអភិបាលខេត្តលោកស្នងការខេត្តនិងអធិការគ្រប់រាជធានីខេត្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបល្បែងស៊ីសងខុសច្បាប់យ៉ាងណាក្ដីក៏ទៅមិនរួចដែរ ព្រោះថាមន្ត្រីទាំងនោះដេកលង់លក់អស់ហើយសង្ស័យថាត្រូវថ្នាំសណ្ដំប៉ារ៉ាសេតម៉ុល់របស់មេខ្លោងបនល្បែងអស់ទៅហើយ។
ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម សថេតអគ្គស្នងការនគរបាលជាតិ នឹង ឯកឧត្តម អភិសន្តិបណ្ឌិត សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចមហា បវរ ធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាយកអភិក្រមទាំងប្រាំ ទី 1 ឆ្លុះកញ្ចក់ ទី 2 ងូតទឹក ទី 3 ដុះក្អែល ទី 4 ព្យាបាល ទី 5គឺ វះកាត់ ដើម្បីអនុវត្តទៅលើមន្ត្រីទាំងនោះផងទាន..ជាពិសេសគឺលោកនាយប៉ុស្តិ៍ និងលោកវីរៈសេនីយ៍ឯក ឡេងសុរិន អធិការនគរបាលស្រុកកណ្ដាលស្ទឹងនេះតែម្ដង។
ជុំវិញករណីខាងលើនៅថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2024 ក្រុមការងារគេហទំព័រអេចវាអិន tv online និងសារព័ត៌មាននគរយស យើងខ្ញុំបានទំនាក់ទំនងទៅលោកថាមេប៉ុស្តិ៍ ឃុំរកា ដើម្បីជម្រាបជូនលោកថានៅក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រងមានមាន់ជល់អនឡាញខុសច្បាប់ស្ថិតនៅចំណុច ភូមិស្រុកចេក ឃុំរកា ស្រុកកណ្ដាលស្ទឹង លោកបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំវិញថាខ្ញុំទទួលស្គាល់ថានៅក្នុងមូលដ្ឋានរបស់ខ្ញុំគ្រប់គ្រងគឺមានមួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះម៉ាក់ស្រីពេជ្រប៉ុន្តែកន្លែងវីងមិនមែននៅក្នុងមូលដ្ឋានរបស់ខ្ញុំគ្រប់គ្រងនោះទេចំណែកលោកវីរៈសេនីយ៍ឯកឡេងសុរុនក្រុមការងារយើងខ្ញុំក៏បានទំនាក់ទំនងទៅលោកដើម្បីជម្រាបជូនលោកថានៅក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងមានមាន់ជល់អនឡាញខុសច្បាប់ជាច្រើនកន្លែងបានប្រាប់អ្នកសារព័ត៌មានយើងខ្ញុំវិញថាបាទសូមអរគុណដែលបានសហការលោកក៏បានបន្ថែមទៀតថានៅក្នុងមូលដ្ឋាននីមួយៗគេមានគណៈបញ្ជាការឯកភាពឃុំនិងស្រុកជាអ្នកមើលការខុសត្រូវរួមទាំងរូបលោកផងដែរលោកក៏បានបញ្ជាក់បន្ថែមច្បាស់ៗទៀតថាបើសិនបើមានល្បែងស៊ីសងនៅក្នុងឃុំណាមេឃុំនិងមេប៉ុស្តិ៍ត្រូវទទួលខុសត្រូវថែមទាំងផាកពិន័យថែមទៀតផង។
ទោះជាយ៉ាងណាក្រុមការងារសារព័ត៌មានយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺពីសមីខ្លួននិងស្ថាប័នពាក់ព័ន្ធនៅរាល់ម៉ោងធ្វើការសូមបញ្ជាក់ថាអង្គភាពសារព័ត៌មានយើងខ្ញុំផ្ស
ព្វផ្សាយមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនានិងចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។