មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ កំពុងតែដាក់លោកនាយរងប៉ុស្តិ៍ស្ដីទីឈ្មោះ ប៊ុន កុសល់ឱ្យប្រមូលប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋឆ្លងដែន ផ្ទុយពីរសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល..

មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំ កំពុងតែដាក់លោកនាយរងប៉ុស្តិ៍ស្ដីទីឈ្មោះ ប៊ុន កុសល់ឱ្យប្រមូលប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋឆ្លងដែន ផ្ទុយពីរសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

ខេត្តឧត្តរមានជ័យ%បើទោះបីជាក្រសួងមហាផ្ទៃព្រមានយ៉ាងណាក៏ដោយក៏ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងសម្ងំប្រមូលប្រាក់ខុសច្បាប់ពីប្រជាពលរដ្ឋឆ្លងដែនដោយ ផ្ផ្គើននឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ទោះយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះក្រសួងមហាផ្ទៃ នៅមិនទាន់មានចំណាត់ការចំពោះមន្ត្រីនគរបាលនៅច្រកទ្វារព្រំដែនអន្តរជាតិជាំនៅឡើយទេ។

ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ការប្រមូលប្រាក់ពីពលរដ្ឋតាមរយះការបោះត្រាលើសៀវភៅឆ្លងដែន និងលិខិត ឆ្លងដែនរបស់ពលរដ្ឋចូលក្នុងទឹកដីថៃនៅតែបន្តកើតមានជាដដែលបើទោះបីជាក្រសួងមហាផ្ទៃព្រមានញឹកញាប់ក៏ដោយ។ ពលរដ្ឋបានលើកឡើងថា រាល់ការបោះត្រាលើសៀវភៅឆ្លងដែន និងប៉ាស្ព័រចេញ-ចូលទឹកដីថៃ តាមច្រកទ្វាអន្តរជាតិជាំ ត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់ប្រាក់ ១ម៉ឺនរៀល ក្នុង ១នាក់ ចំណែកខាងថៃតម្រូវឲ្យពួកគាត់បង់ក្នុងមួយនាក់ 100 បាទ ជាកំហិត និងតម្រូវឲ្យបង់ប្រាក់ជាដាច់ខាត។ ប្រការនេះគឺបំពានទាំងស្រុងទៅនឹងបទបញ្ជាក្រសួងមហាផ្ទៃ ដែលប្រកាសដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពេលថ្មីៗនេះ។
ពលរដ្ឋមួយចំនួននៅច្រកទ្វាអន្តរជាតិជាំ ស្ថិតនៅក្នុងស្រុកអន្លង់វែង បានលើកឡើងថា ពួកគាត់មិនដែលឃើញឬស្គាល់មុខលោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នោះទេ ពោលគឺមិនដែលឃើញនៅកន្លែងធ្វើការនោះតែម្ដង ដោយទុកឲ្យលោកនាយរោងប៉ុស្តិ៍ស្ដីទីម្នាក់ គឺលោក ប៊ុន កុសល់ មើលការខុសត្រូវនឹងក្ដាប់ការងាររួម។ ចំណែកលោកមេប៉ុស្តិ៍ កុំថាឡើយគោរពម៉ោងរដ្ឋបាល សូម្បីកន្លែងធ្វើការមិនដែលចូលផង។ ពោលគឺលោក មិនខ្វល់នឹងការងារទេ គឺទុកឲ្យ លោកនាយរងប៉ុស្តិ៍ស្ដីទីជាអ្នកសម្រេចរាល់កិច្ចការ ដោយលោកចាំតែទទួលប្រយោជន៍ប្រចាំខែគឺជាការស្រេច។

ប្រភពរាយការណ៍បានបន្តទៀតថាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិជាំ មិនត្រឹមតែប្រមូលប្រាក់ ដោយខុសច្បាប់លើការបោះត្រាប៉ុណ្ណោះទេ ផ្ទុយទៅវិញមានរឿងអាស្រូវជាច្រើនទៀតដោយប្រើយុទ្ធសាស្ត្រផ្សេងៗទៀត ដើម្បីប្រមូលផលប្រយោជន៍ ដែលក្រុមការងារយើងនឹងលម្អិតពេលក្រោយ។

ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំដល់លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាដាក់កម្លាំងមន្ត្រីអធិការកិច្ចជំនាញដើម្បីស៊ើបអង្កេតឱ្យបានស៊ីជម្រៅទៅលើលោកមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិជាំដែលកំពុងតែបណ្ដែតបណ្ដោយឲ្យលោកនាយរងប៉ុស្តិ៍ស្ដីទីឈ្មោះ ប៊ុន កុសល់ ធ្វើព្យុះធ្វើភ្លៀងនឹងកំពុងតែអនុវត្តខុសពីសេចក្ដីប្រកាសពនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល
ព្រោះសព្វថ្ងៃគេសង្កេតឃើញថាបើមិនមានការទប់ស្កាត់ឱ្យទាន់ពេលវេលានោះទេតើមានពលរដ្ឋប៉ុន្មានរយនាក់ត្រូវបានរងគ្រោះអស់ប្រាក់បើមួយថ្ងៃមួយថ្ងៃរាប់រយនាក់ដែលស្ថិតក្នុងការគាបសង្កត់ពីពួកមន្ត្រីអន្តោប្រវេសន៍ប្រចាំការនៅច្រកអន្តរជាតិជាំ។

ជុំវិញករណីខាងលើនៅថ្ងៃទី 9 ខែសីហាឆ្នាំ 2024 ក្រុមការងារសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកប៊ុនកុសល់នាយរងប៉ុស្តិ៍នស្ដីទីគរបាលអន្តោប្រវេសន៍ច្រកជាំតាមរយៈលេខទូរសព្ទ0979000063ដើម្បីសុំការបកស្រាយបំភ្លឺពីរលោកតែខលចូលជាច្រើនដងមិនមានអ្នកលើក។
អង្គភាពសារព័ត៌មានយើងផ្សព្វផ្សាយមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណានោះឡើយគ្រាន់តែរិះគន់នៅក្នុងន័យស្ថាបនានិងចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ទោះជាយ៉ាងណាក្ដីអង្គភាពផ្សារព័ត៌មានយើងនិងរង់ចាំការបកស្រាយបំភ្លឺនៅរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *