រដ្ឋបាលស្រុកអន្លង់វែងកំពុងតែធ្វើឱ្យបឹងប្រវត្តិសាស្រ្ត តាម៉ុក និងជាបឹងរមណីយដ្ឋានទេសចរណ៍ ហើយក៏ជាផ្លូវរំដោះទឹកដ៏សំខាន់មួយផងដែរពេលនេះត្រូវបានរួមតូចជារៀងរាល់ឆ្នាំស្ទើរតែបាត់បង់អស់ទៅហើយ..

រដ្ឋបាលស្រុកអន្លង់វែងកំពុងតែធ្វើឱ្យបឹងប្រវត្តិសាស្រ្ត តាម៉ុក និងជាបឹងរមណីយដ្ឋានទេសចរណ៍ ហើយក៏ជាផ្លូវរំដោះទឹកដ៏សំខាន់មួយផងដែរពេលនេះត្រូវបានរួមតូចជារៀងរាល់ឆ្នាំស្ទើរតែបាត់បង់អស់ទៅហើយ..

បច្ចុប្បន្ននេះស្លាកប៉ាណូមួយផ្ទាំងកំពុងឈរបង្ហាញរូបរាងយ៉ាងសង្ហាក្នុងហេតុផលអភិវឌ្ឍន៍សាងសង់សួនកុមារ អន្លង់វែង និងលេបត្របាក់បឹងតាម៉ុកជាបឹងទេសចរណ៍ប្រវត្តិសាស្រ្តធម្មជាតិដ៏ប្រណិត ដែលមនុស្សនៅលើសាកលលោក ដឹងថាជាតំបន់ដាក់ទ័ពថ្មើជើងអតីតមេទ័ពខ្មែរក្រហមដែលប្រជាពលរដ្ឋខ្មែរស្គាល់ថាឈ្មោះតាម៉ុក រីឯមហាជនក៏ដូចជាមជ្ឈដ្ឋានទូទៅបាននាំគ្នាលើកឡើងថា បឹងប្រវត្តិសាស្រ្តមួយនេះនឹងត្រូវបាត់បង់នៅពេលថ្ងៃខាងមុខជាក់ជាមិនខាន ខណៈបច្ចុប្បន្ន រដ្ឋបាលស្រុកអន្លង់វែងកំពុងតែធ្វើការចាក់ដី កិនគៀបង្ហាបយ៉ាងអាណាធិបតេយ្យ ក្រោមគម្រោងអភិវឌ្ឍន៍សួនកុមារអន្លង់វែង។
មជ្ឈដ្ឋានទូទៅ និង ក្មេងៗជំនន់ក្រោយកើតមិនទាន់សម័យសង្គ្រាម កំពុងតែដង្ហោចហៅរកការអន្តរាគមន៍ពីថ្នាក់ដឹកនាំ មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយថែរក្សាការពារបឹងប្រវត្តិសាស្ត្រមួយនេះ ឲ្យកូនចៅខ្មែរគ្រប់ជំនន់បានដឹងអំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់កាលពីសម័យខ្មែរនិងខ្មែរប្រយុទ្ធគ្នាពីអតីតកាល ហើយទុកជាក៏ជាឧត្តមប្រយោជន៍ ដល់កូនចៅខ្មែរបានចងចាំនូវទុកវេទនារបស់ខ្មែរកាលពីសម័យប្រល័យពូជសាសន៍ និងជាគុណប្រយោជន៍ឱ្យកូនខ្មែរទូទាំងសាកលលោកបានដឹងពីគុណតម្លៃសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន
ដែលជា បិតាសន្តិភាពក្រោមសមារន្តកម្មរបស់សម្ដេចតេជោ ទើបបឹងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ មានការចាប់អារម្មណ៍ពីភ្ញៀវជាតិ និងអន្តរជាតិ ចង់ឃើញចង់ដឹងចង់យល់អំពីអតីតកាលកម្ពុជា ដែលមេដឹកនាំខ្មែរក្រហម យកបឹងប្រវត្តិសាស្រ្តមួយនេះធ្វើជាកន្លែងពង្រឹងទីលានទ័ព ហើយតតាំងជាមួយកម្លាំងរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយខ្មែរនិងខ្មែរបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះ!ឈ្នះ!និងប្រែក្លាយពីសង្គ្រាមមករកសន្តិភាពហើយបឹងមួយនេះត្រូវបានភ្ញៀវជាតិ និងអន្តរជាតិនាំគ្នាដាក់ឈ្មោះថាបឹងទេសចរណ៍ប្រវត្តិសាស្រ្ត តាម៉ុកមកដល់សព្វថ្ងៃនេះ។

ជុំវិញរឿងរ៉ាវបឹងទេសចរណ៍ប្រវត្តិសាស្រ្តតាម៉ុក ត្រូវបានរដ្ឋបាលស្រុកអន្លង់វែងចាក់ដីលុបបឹងទេសចរណ៍ប្រវត្តិសាស្រ្ត តា ម៉ុក ខាងលើ ក្នុងហេតុផលអភិវឌ្ឍន៍សាងសង់សួនកុមារអន្លង់វែង មហាជនបាននាំគ្នាងឺឆ្ងល់ ហើយលើកឡើងថា តើរដ្ឋបាលស្រុកអន្លង់វែង ពិតជាខ្វះដីបម្រុងសម្រាប់ទុកអភិវឌ្ឍន៍គម្រោងនានាពិតមែនទេ បានជានាំគ្នាចាក់យកដីបឹងប្រវត្តិសាស្រ្តមួយនេះសាងសង់សួនកុមារបែបនេះទៅវិញ ធ្វើឱ្យបឹងមានសភាពរួមតូចម្ដងបន្តិចៗ ស្ទើតែជិតបាត់បង់អស់ទៅហើយ មហាជនក៏បានលើកបន្តទៀតថារដ្ឋបាលស្រុកអន្លង់វែង គួរតែរក្សានិងអភិរក្សបឹងប្រវត្តិសាស្ត្រដ៏ជូរចត់មួយនេះដើម្បីឲ្យកូនខ្មែរបានស្គាល់និងចង់ចាំគ្រប់ៗជំនន់អំពីប្រវត្តិសាស្ត្ររបស់តាម៉ុកដែលជាអតីតមេទ័ពខ្មែរក្រហម ក៏ជាទីកន្លែងយុទ្ធសាស្ត្រដាក់ទ័ពខ្មែរក្រហមដ៏សំខាន់ផងដែរនៅសម័យនោះ។

ជុំវិញករណីចាក់ដី លុបបឹងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រតាម៉ុក អង្គភាពយើងខ្ញុំធ្វើការទំនាក់ទំនងទៅឯកឧត្តម មានចាន់យាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សុំសេចក្ដីបំភ្លឺតាមរយៈលេខតេឡេក្រាម077637777 តែមិនមានការឆ្លើយតប។
រីឯ លោក ងួទ្ធី រិទ្ធ អភិបាលស្រុកអន្លង់វែង អង្គភាពយើងក៏បានធ្វើការទំនាក់ទំនងតាមរយៈលេខតេឡេក្រាម0979619333ដោយលោកចូលមើលហើយតែរក្សាភាពស្ងៀមស្ងាត់។
បើទោះបីយ៉ាងណាក៏ដោយជុំវិញរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំ និងរង់ចាំការបកស្រាយបំភ្លឺពីរអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការតាមរបបស្ដីអំពីច្បាប់អ្នកសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *