លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ ប្រជុំកងជួរត្រួតពិនិត្យកម្លាំង ដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រៀមបង្ក្រាបការតវ៉ាក្រុមប្រឆាំងខុសច្បាប់នានាដែលធ្វើឱ្យប្រទេសមានភាពចលាចល និងវឹកវរដល់សង្គមជាតិ..

លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ ប្រជុំកងជួរត្រួតពិនិត្យកម្លាំង ដើម្បីពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងត្រៀមបង្ក្រាបការតវ៉ាក្រុមប្រឆាំងខុសច្បាប់នានាដែលធ្វើឱ្យប្រទេសមានភាពចលាចល និងវឹកវរដល់សង្គមជាតិ. .
==========
ប៉ោយប៉ែត: ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៤ ដោយទទួលបទបញ្ជាណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ ព្រហ្ម​ ពិសិដ្ឋ​ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ បានដឹកនាំកងកម្លាំងនគរបាលតាមបណ្តាផែន​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ប្រជុំកងជួរត្រួតពិនិត្យកម្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតទាំងមូល​ និងត្រៀមដោះស្រាយរាល់សភាពការណ៍ដែលអាចនឹងកើតឡេីងជាយថាហេតុ៕

ក្រៅពីនេះ លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ​ ក៏បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ផ្នែក​ និងប៉ុស្តិ៍​ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ,ពង្រឹងកម្លាំងយាមល្បាត និងធ្វើការត្រួតពិនិត្យរដ្ឋបាលពេលរាត្រី ទប់ស្កាត់ក្មេងទំនើង និងបទល្មើសផ្សេងៗ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយការយកចិត្តទុកដាក់បំផុត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *