អំណាចមេបនល្បែងអនឡាញឈ្មោះតឿ ធំសម្បើមណាស់ បានជាលោក រស់ ចន្ថា អធិការស្រុកស្អាង មិនហ៊ានធ្វើការបង្ក្រាប បើទោះបី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដាក់បទបញ្ជាយ៉ាងតឹងរឹងយ៉ាងណាក៏ដោយ…
ខេត្តកណ្ដាល÷ល្បែងស៊ីសងអនឡាញមាន់ជល់ និងឡូតូកើតពេញស្រុកស្អាង ខេត្តកណ្ដាល ជារបស់មេបនល្បែងដុះស្លែ ឈ្មោះតឿ បើកបានយ៉ាងរលូន បង្កអនាធិបតេយ្យពាសពេញស្រុកស្អាង ខេត្តកណ្ដាល ស៊ីដាច់ទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចេញដោយប្រមុខរាជរដ្ឋាភិបាល ដែលខំសរសេរពាក្យស្លោកដាក់នៅតាមបណ្ដា ស្នងការដ្ឋាន អធិការរដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនានាទូទាំងនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់មន្ត្រី ដែលអនុវត្តតួនាទីក្នុងភូមិឃុំរបស់ខ្លួន ធានាឱ្យបាននៅសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋអោយខានតែបាន តែផ្ទុយទៅវិញ លោក រស់ ចន្ថា អធិការដ្ឋាននគរបាលស្រុកស្អាង
មិនហ៊ានធ្វើការបង្ក្រាប បើទោះបី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដាក់បទបញ្ជាយ៉ាងតឹងរឹងយ៉ាងណាក៏ដោយ លោកវីរៈសេនីយ៍ឯក រស់ ចន្ថា មិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុចនោះទេ បែជារក្សារភាពស្ងៀមស្ងាត់ហាក់បីដូចជាចោរលួចសេះអញ្ចឹង ឱ្យល្បែងស៊ីសងទាំងនោះកើតមាននៅភូមិឃុំស្រុករបស់ខ្លួនយ៉ាងអនាធិបតេយ្យ។
ចំពោះករណីល្បែងក្នុងទីតាំងខាងលើ មហាជន ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន បាននាំគ្នាលើកឡើងថា ពួកក្រុមញៀនល្បែងនាំគ្នាលេងចាក់ភ្នាល់លុយខ្ទង់លានហោរកញ្ជ្រាវ ទ្រហឹងអឺងកង ក្នុងមួយថ្ងៃៗ តែលោក វរ:សេនីយ៍ឯក រស់ ចន្ថា អធិការដ្ឋាននគរបាល ស្រុកស្អាង មិនគោរពបុត្របញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនោះឡើយ ថែមទាំងមិនរវីរវល់ធ្វើមិនដឹងមិនឮ ធ្វើឲ្យល្បែងស៊ីសងកើតមានយ៉ាងអាណាចារ..ពួកគាត់បាននាំគ្នានិយាយពេញៗមាត់ ហើយដាក់ការសង្ស័យថា បើអាជ្ញាធរក្នុងមូលដ្ឋានមិនមានការត្រូវរ៉ូវគ្នា និងបើកភ្លើងខៀវនោះទេ ល្បែងស៊ីសងតាមអនឡាញឡូតូនិងមាន់ជល់របស់ថៅកែឈ្មោះតឿមិនអាចបើកបានយ៉ាងរលូន និងបង្កភាពអនាធិបតេយ្យនោះដែរ ហើយអាជ្ញាធរពាក់ពន្ធ ក៏មិនហ៊ានផ្គើនទៅ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែលើកឡើងជាញឹកញាប់អំពីល្បែងស៊ីសងទាំងនោះ ដែលកើតមាននៅក្នុងភូមិឃុំរបស់ប្រជាពលរដ្ឋ។
ជុំវិញករណីល្បែងស៊ីសងខាងលើនៅថ្ងៃទី21 ខែសីហា ឆ្នាំ២០២៤ នេះ អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនង និងសុំសេចក្ដីអត្ថាធិប្បាយ ទៅលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាង តាមរយៈលេខតេឡេក្រាម0979788188មិនមានអ្នកចូលមើល ខលក៌មិនចូល រីឯ លោកឧត្តមសេនីយ៍ទោ ឈឿន សុខចិត្ត ស្នងការរដ្ឋាននគរបាល ខេត្ដ កណ្ដាល អង្គភាពយើងខ្ញុំធ្វើការទំនាក់ទំនងតាមរយៈលេខតេឡេក្រាម លោកបានឆ្លើយប្រាប់មកអង្គភាពយើងខ្ញុំថា បានទទួល ខ្ញុំ និងឲ្យជំនាញចុះពិនិត្យរឿងនេះ បើមានបង្រ្កាប..បើទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺ ពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ តាមរបបវិជ្ជាជីវៈ ក្រមសីលធម៌ ស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ ពីខ្ញុំបាទ ហែម វណ្ណា ចាង ហ្វាង ការផ្សាយគេហទំព័រHVNN TVOnline សូមអរគុណ