លោកវរៈសេនីយ៍ឯក យ៉ន សុផល មេវរៈការពារព្រំដែនគោកលេខ609 កំពុងតែបើកភ្លើងខៀវឱ្យ លោកអនុសេនីយ៍ឯក ពេជ្រ ខេមរា នាយប៉ុស្តិ៍ អ៊ិច 12 (x12)ឃុំខ្សែតឃុបឃិតជាមួយឈ្មួញ លួចចេញអីវ៉ាន់គេចពន្ធពីប្រទេសវៀតណាមមកកម្ពុជា ពីកម្ពុជាទៅវៀតណាមតាមច្រករបៀងភូមិធ្លកថ្មី ទាំងថ្ងៃទាំងយប់ដូចហែរកឋិន..
ខេត្តស្វាយរៀង÷ច្រករបៀងមួយកន្លែងជាប់ព្រំប្រទល់
កម្ពុជា- វៀតណាម
ស្ថិតក្នុងភូមិធ្លកថ្មី តភ្ជាប់មក ភូមិព្រៃរបឺស ភូមិពោធិ៍ ឃុំត្នោត ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង កំពុងធ្វើសកម្មភាព លូចចេញអីវ៉ាន់គេចពន្ធពីប្រទេសវៀតណាម មក កម្ពុជា ពីកម្ពុជាទៅវៀតណាម ទាំងថ្ងៃទាំងយប់ដូចហែរកឋិន រាប់សិបតោន យ៉ាងអាណាធិបតេយ្យ រីឯអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមនស្ងាត់ បិទភ្នែកបិទត្រចៀករង់ចាំទទួលផលប្រយោជន៍..ព្រោះថាក្រុមឈ្មួញបានយកជ្រូកខ្វៃ គោដុត មកសែនដល់អ្នកតាម្ចាស់ស្រុក និងម្ចាស់ស្រែរួចអស់ទៅហើយ ចំណែកក្រុមឈ្មួញទាំងនោះសប្បាយដៃ និងការដឹកទំនិញដោយរថយន្តខ្នាតយក្សក្នុងមួយថ្ងៃៗរាប់តោនស្ទើតែ រហែកទ្រូងថ្នល់អស់ទៅហើយ តើវាសនាផ្លូវថ្នលមួយនេះថ្ងៃក្រោយទៅជាយ៉ាងណា?នៅក្រោយពេលធ្វើរួច! បើថវិកាបង់ពន្ធចូលរដ្ឋក៏ត្រូវបាត់ រីឯកថវិកាថ្នាក់ជាតិទម្លាក់មកដើម្បីធ្វើការអភិវឌ្ឍន៍ផ្លូវតាមបន្ទាត់ព្រំដែនក៏ត្រូវខ្ទេចខ្ទីអស់ ដូចនេះថវិកាថ្នាក់ជាតិត្រូវបាត់បង់ ចំណូលពន្ធរដ្ឋគាត់ត្រូវបាត់ក្នុងពេលតែមួយ????????ដូចពាក្យចាស់មួយឃ្លាលោកបានពោលថា ប្រាក់ក៏បង់ថង់ក៏ដាច់..
ក្រោមស្នាដៃលោកវរៈសេនីយ៍ឯក យ៉ន សុផល មេវរៈការពារព្រំដែនគោក លេខ609 បានបើកភ្លើងខៀវឲ្យ លោកអនុសេនីយ៍ឯក ពេជ្រ ខេមរា នាយប៉ុស្តិ៍ អ៊ិច12(X12) ឃុំខ្សែត កំពុងធ្វើសកម្មភាពឃុបឃិតគ្នាជាមួយឈ្មួញលួចនាំឥវ៉ាន់គេចពន្ធតាមច្រករបៀងភូមិធ្លកថ្មីទាំងយប់ទាំងថ្ងៃរាប់សិបតោនដូចហែរកឋិនយ៉ាងអាណាធិបតេយ្យ ចំណែកលោក ពេជ្យ ខេមរា នាយប៉ុស្តិ៍ អ៊ុិច12ឃុំខ្សែត សប្បាយនិងការកើបលុយពីឈ្មួញចេញអីវ៉ាន់គេចពន្ធតាមច្រករបៀងក្នុងមួយថ្ងៃៗរាប់លានដើម្បី ធ្វើមាន ធ្វើបាន ឮក្នុងក្រុមគ្រួសារបក្សពួករបស់ខ្លួន.. ចំណែកឯផលប្រយោជន៍ជាតិ
បាត់អីក៏បាត់ទៅ ខូចអីក៏ខូចទៅ សំខាន់ក្រុមអញមានបាន។
ពាក់ព័ន្ធនិងច្រករបៀងដ៏អាថ៌កំបាំងខាងលើមួយនេះ សូមឯកឧត្តម គង់វិបុល រដ្ឋមន្ត្រីអគ្គនាយកដ្ឋានពន្ធដារក៏ដូចជា ឯកឧត្តម ប៉េង ពោធិសាលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង មេត្តាដាក់អធិការកិច្ចចុះស៊ើបអង្កេតផងទាន..ដើម្បីប្រមូលពន្ធចូលរដ្ឋទទួលបានកម្រិតខ្ពស់។
ព្រោះថាប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនទូទៅ ពួកគាត់បាននាំគ្នាលួចខ្សឹបខ្សៀវមកកាន់អង្គភាពយើងខ្ញុំថា ក្រុមឈ្មួញដឹកទំនិញពីប្រទេសវៀតណាមចូលមកកម្ពុជា ពីកម្ពុជាទៅវៀតណាមទាំងថ្ងៃទាំងយប់ បែបអាណាធិបតេយ្យទាំងនេះ ហាក់បីដូចមិនមានការព្រួយបារម្ភអំពីចំណាត់ការផ្លូវច្បាប់ណាមួយឡើយ ហើយពួកគាត់នាំគ្នាងឺងឆ្ងល់ និងលើកឡើងថា ប្រហែលក្រុមឈ្មួញទាំងនោះគេមានច្បាប់ទម្លាប់ត្រឹមត្រូវហើយមើលទៅបានជាហ៊ានដឹកទំនិញតាមច្រករបៀងមួយនេះដោយមិនក្រែងរឯងនិងច្បាប់អីបន្តិចសោះឡើយ ហើយពួកគាត់បានបន្តទៀតថា អីវ៉ាន់គេចពន្ធគ្រប់ប្រភេទ បើមិនមានការបើកភ្លើងខៀវ និងត្រូវរូវគ្នាជាប្រព័ន្ធទេនោះ! ទំនិញទាំងនេះមិនអាចចេញបានទេ។
កន្លងមកសម្ដេចមហាបវរត្តិធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី 7 លោកក៏ធ្លាប់មានប្រសាសន៍ផងដែរអំពីបញ្ហាច្រករបៀងខុសច្បាប់តាមបន្ទប់ព្រំដែន លោកបានឱ្យបិទ និងជួយទប់ស្កាត់រាល់ទំនិញគេចពន្ធទាំងឡាយណាដែលចេញតាមច្រករបៀងដើម្បីប្រមូលពន្ធចូលរដ្ធទទួលបានកម្រិតខ្ពស់ ហើយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជាពិសេសកម្លាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវជួយទប់ស្កាត់រាល់ទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទនាំចូលតាមច្រករបៀងនាៗនៅតាមបន្ទាត់ព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រមូលពន្ធចូលរដ្ឋឲ្យបានកម្រិតខ្ពស់ធ្វេឡើង សម្រាប់ជាឧត្តមប្រយោជន៍ជាតិ..។
ជុំវិញរឿងរ៉ាវឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀងខាងលើ នៅព្រឹកថ្ងៃទី 29 ខែសីហាឆ្នាំ 2024។អង្គភាពយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ទោ ពិជ វីរះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងតាមរយៈលេខទូរសព្ទ012667668 ដោយអង្គភាពយើងខ្ញុំខលចូលពីរដងតែមិនមានអ្នកទទួល ចំណែកលោក ចៅហ្វាយស្រុកកំពង់រោទិ៍ទំនាក់ទំនងតាមរយៈលេខទូរសព្ទ0977118111លោកបានប្រាប់មកអង្គភាពយើងខ្ញុំថា រឿងនេះលោកមិនបានដឹងទេ ហើយខលទៅសួរអ្នកប្រចាំការនៅព្រំដែនទៅ រីឯលោកវរៈសេនីយ៍ឯក យ៉ន សុផល មេវរៈការពារព្រំដែនគោក លេខ609 តាមរយៈលេខទូរសព្ទ0884723777 លោកបានឆ្លើយថាឥវ៉ាន់យកទៅធ្វើផ្ទះអតីតយុទ្ធជននៅតាមបន្ទាត់ព្រំដែនរាប់រយខ្នង ខ្សាច់ដេកស៊ីម៉ង់ត៍ ហើយលោកក៏បានប្រាប់បន្តទៀតថា ចាំលោកឱ្យលេខប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីសួរនាំគាត់ទៅ
ក្នុងករណីនេះក្រុមភ្នាក់ងារអង្គភាពយើងខ្ញុំបានផ្តិតយករូបភាពជាក់ស្ដែង ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាននិងមជ្ឈដ្ឋានទូទៅបាននាំគ្នាលើកឡើងពេញៗមាត់ចំពោះអីវ៉ាន់គេចពន្ធគ្រប់ប្រភេទ ដឹកស្ទើរតែបែកទ្រូងផ្លូវ រង្គើព្រះធរណី លន់លឺពេញភូមិយ៉ាងណាក៏ដោយ..។
អង្គភាពយើងខ្ញុំនៅតែរង់ចាំការបកស្រាយបំភ្លឺពីភាគីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន រៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈក្រុមសីលធម៌ស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ចុះផ្សាយដោយខ្ញុំបាទ! ហែម វណ្ណា ចាងហ្វាងការផ្សាយគេហទំព័រHVNN TVonline សូមអរគុណ