លោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំនិងលោក ញិប ផល្លិកគយចល័តក្រសួងកំពុងសោយសុខក្នុងមុខតំណែងនិងតួនាទីដើម្បីរកប្រាក់តែមិនខ្វលពីការបាត់ប្រាក់ចំណូលរដ្ឋនិងសុខភាពពលរដ្ឋបណ្ដោយអោយក្រុមឈ្មួញនាំចូល……
ខេត្តឧត្ដរមានជ័យ៖លោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំនិងលោក ញិប ផល្លិកគយចល័តក្រសួងកំពុងសោយសុខក្នុងមុខតំណែងនិងតួនាទីដើម្បីរកប្រាក់តែមិនខ្វលពីការបាត់ប្រាក់ចំណូលរដ្ឋនិងសុខភាពពលរដ្ឋបណ្ដោយអោយក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងអាហារកាក សំណល់ ជើងមាន់ ឆ្អឹងមាន់ ស្លាបមាន់ ជង្គង់មាន់ និងគ្រឿងក្នុងសត្វគ្រប់ប្រភេទ ដោយក្រុមឈ្មួញទាំងនោះយកមកលក់ចែកចាយលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វាអន្តរជាតិជាំ ចូលមកស្រុកអន្លង់វែងនិងបន្តចែកតាមបណ្ដាលខេត្តជាច្រើនទៀតបានយ៉ាងរលូនខណៈក្រុមឈ្មួញនិងមន្រ្តីទាំងនោះបានសហការគ្នាបានយ៉ាងល្អលើមុខជំនួញនាំចូលទំនិញពីប្រទេសជិតខាង ចូលមកប្រទេសកម្ពុជា។
កន្លងមក មន្ត្រី ក.ប.ប ក៍ធ្លាប់បានចុះ ដល់ទីតាំងលក់ចែកចាយមួយកន្លែងនូវផ្សារអន្លង់វែង បានរកឃើញថាមានសាច់បង្ក និងគ្រឿងក្នុងសត្វ មួយចំនួន បានខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់ដល់អ្នក បរិភោគ ជាម្ហូបអាហារប្រចាំថ្ងៃ ។ពលរដ្ឋដាក់មន្ទិលសង្ស័យថាហេតុអ្វី មន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធ មានតួនាទីត្រួតពិនិត្យគុណភាព ទាំងនោះអនុញ្ញាតអោយក្រុមឈ្មួញនាំចូលមកលក់ចែកចាយក្នុងទីផ្សាទីរួមស្រុកនិងខេត្តដោយសេរី។
បើយោងតាមប្រភពពីក្រុមអាជីវករដឹកទំនិញចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិជាំបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ត្រូវចំណាយលុយច្រើនណាស់ក្នុងការដឹកជញ្ជួានទំនិញមួយជើង មួយជើង ត្រូវបង់លុយ គ្រប់ស្ថាប័ន តាំងពីលើរហូតដល់ក្រោម ហើយក្នុងមួយរថយន្តខ្លះបង់លុយចាប់ពី១០មុឺន ២០មុឺនរៀល ៤០មុឺនរៀល ខ្លះទៀតឈានទៅដល់១លានរៀលជាងក៍មាន។ទៅតាមការដឹកជញ្ជួានច្រើនឬតិចប៉ុណ្ណោះ ទើបការដឹកជញ្ជួានទំនិញទាំងនោះទៅយ៉ាងរលូននិងដល់គោរដៅ ។ចំណែកក្រុមឈ្មួញគេមានបក្ខពួកនិងខ្សែរបណ្ដោយគឺស្រួលក្នុងការដឹកជញ្ជួាន មិនបាត់ត្រួតពិនិត្យអ្វីវែងឆ្ងាយនោះទេ ព្រោះពួកគេនិយាយត្រូវរ៉ូវគ្នាអស់ទៅហើយក្នុងការដឹកជញ្ជួាននិងការបង់ប្រាក់។
ប្រភពដដែលបានបន្ថែមថា ពួកគាត់ត្រូវចំណាយលុយបង់ជូន គយចល័តក្រសួង ក្នុងមួយរថយន្ត ៥០០០០រៀលទៅ១០០០០០រៀល(ប្រាំមុឺនរៀល ទៅដប់មុឺនរៀល)ជាថ្នូក្នុងការដឹកជញ្ជួានទំនិញ បើមិនព្រមបង់លុយក្រុមអ្នករកស៊ី អាជីវកដែលដឹកជញ្ជួានឆ្លងកាត់ស្នាក់ការ ឬលើផងផ្លូវត្រូវហៅឃាតដើម្បីសួនាំនិងឆែកឆេ បើឃើញថាទំនិញអ្វីមិនប្រក្រតីដឹកតែអាសន្នធំចាប់ទាំងរថយន្តចាប់ម្ចាស់តែម្ដង។
សូមឯកឧត្ដម មាន ចាន់ យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តនិងជាគណៈបញ្ជាការឯកភាពខេត្តមេត្តាពិនិត្យមើល លោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិជាំនិងលោក ញិប ផល្លិកគយចល័តក្រសួងកំពុងតែដាក់កូនចៅអង្គុយប្រមូលលុយពីក្រុមអាជីវក ឈ្មួញតូច ធំ ដឹកទំនិញឆ្លងដែនយ៉ាងគគ្រឹក គគ្រឹង ដោយគ្មានការត្រួតពិនិត្យត្រឹមត្រូវ មិនគិតពីសុខភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋនោះទេ ដឹងតែប្រមូលលុយដាក់ហោប៉ាវនិងចែកបក្ខពួកខ្លួន ដើម្បីធ្វើមាន ធ្វើបានក្នុងសង្គមគ្រួសារមិនគិតពីផលប្រយោជន៍ជាតិ ប្រាក់ចំណូលដែលជាថវិការដ្ឋ បានមកពីប្រមូលពន្ធសួយសាអាករ ត្រូវបានធ្លាក់ចុះជាគហុក។
ជុំវិញករណីខាងលើ នៅថ្ងៃទី ៤ខែកញ្ញាឆ្នាំ ២០២៤ ក្រុមការងារយើងក៏បានខលទៅលោក រ៉ែម ផល្លាវីប្រធានស្នាក់ការច្រកទ្វាអន្តរជាតិពីបីដងដែរតែមិនចូល។រីឯលោក ញិប ផល្លិកាគយចល័តក្រសួងតាមប្រពន្ធ័ តេលេក្រាម Telegram ពីបីដងដែរ ចូលដាច់ ចូលដាច់ ដាក់ចូលក៍មិនឆ្លើយតប។
ចំពោះការផ្សព្វផ្សាយ ពាក់ព័ន្ធនិងសារមុីខាងលើ បើគិតថាអង្គភាពយើង ផ្សាយផ្ទុយពីការពិត ឬមិនប្រក្រតីលើប្រការណាមួយអង្គភាពយើងរង់ចាំបកស្រាយបំភ្លឺជូនជានិច្ចរកម៉ោងធ្វើការ យោងតាមច្បាប់ស្ដីអំពីរបបសារព័ត៌មាន៕ដោយ៖សួន