បទបញ្ជាយ៉ាងក្ដៅគគុករបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសតែមិនទាន់បានមួយចំអិនកំពឹសផងស្រាប់តែផ្ទុះឡើងវិញសារជាថ្មីនៅក្នុងទឹកដីស្រុកព្រៃកប្បាស..

បទបញ្ជាយ៉ាងក្ដៅគគុករបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទទូទាំងប្រទេសតែមិនទាន់បានមួយចំអិនកំពឹសផងស្រាប់តែផ្ទុះឡើងវិញសារជាថ្មីនៅក្នុងទឹកដីស្រុកព្រៃកប្បាស។

ខេត្តតាកែវ!កាលពីថ្ងៃទី 20 ខែកញ្ញាឆ្នាំ 2024 ប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អង្គភាពសារព័ត៌មានយើងថានៅក្នុងស្រុកព្រៃកប្បាសមានមាន់ជល់អនឡាញខុសច្បាប់5កន្លែងគ្រាន់តែទទួលបានព័ត៌មានភ្លាមអង្គភាពសារព័ត៌មានយើងក៏បានចុះទៅថតនឹងផ្ដិតយករូបភាពជាក់ស្ដែងឃើញថាមានពិតប្រាកដមែនទីតាំងទី 1ស្ថិតនៅក្នុងភូមិ អង្គរក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ទីតាំងទី 2 ស្ថិតនៅក្នុងភូមិ ថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ទីតាំងទី 3 ស្ថិតនៅក្នុងភូមិ ព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃក្បាស់ ទីតាំងទី 4 ស្ថិតនៅក្នុងភូមិ សំរោង ឃុំបានកាម ស្រុកព្រៃកប្បាស ទីតាំងទី 5 ស្ថិតនៅក្នុងភូមិ ស្នួលខ្ពស់ ឃុំតាំងយាប់ ស្រុកព្រៃកប្បាស ខេត្តតាកែវ សព្វថ្ងៃគេសង្កេតឃើញថាមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់នៅក្នុងស្រុកព្រៃកប្បាសកំពុងតែសម្រុកដើរបោះទីតាំងចូលដល់ក្រោមជណ្ដើរផ្ទះអ្នកភូមិអស់ទៅហើយហើយក៏កំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋទាំងក្មេងទាំងចាស់នៅក្នុងខេត្តតាកែវដើម្បីឲ្យពួកគាត់មកចាក់ភ្នាល់ល្បែងស៊ីសងខុសច្បាប់ស្ទើរតែក្លាយទៅជាទេសករល្បែងអស់ទៅហើយ។

គួររំលឹកផងថានៅពេលថ្មីៗនេះ សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែយកចិត្តទុកដាក់និងលើកកម្ពស់ឱ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីក្រោមជាតិ ទប់ស្កាត់បង្ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។សូមស្ដាប់ប្រសាសន៍សម្ដេចមហាបបរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដូចខាងក្រោម។

តែផ្ទុយទៅវិញគេសង្កេតឃើញថានៅក្នុងទឹកដីស្រុកព្រៃកប្បាសកំពុងតែមានបើកល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ វ៉ាយលុកនិងស៊ីដាច់ពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ចេញដោយក្រសួងមហាផ្ទៃយ៉ាងបានរលូន ប្រភពពីរប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាសបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថាមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់ខាងលើកំពុងតែមានអំណាចនិងឥទ្ធិពលធំខ្លាំងជាងលោកអធិការស្រុកព្រៃកប្បាសនិងធំជាងលោកស្នងការខេត្តតាកែវហើយមើលទៅទើបអាចដើរពង្រាយទីតាំងមាន់ជល់អនឡាញខុសច្បាប់តាមភូមិតាមឃុំតាមស្រុកបានយ៉ាងរលូនល្អឥតខ្ចោះបែបនេះ។

បើទោះជាយ៉ាងណាក្ដីមហាជននៅតែមានជំនឿនិងជឿជាក់ថាលោក លេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសនឹងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវប្រាកដជាមានសម្ថតភាពគ្រប់គ្រាន់ដើម្បីវែកមុខរកមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់រូបនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានជាក់ជាមិនខាននិងដើម្បីលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពចេញដោយរាជរដ្ឋាភិបាល គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ តែសព្វថ្ងៃគេសង្កេតឃើញថាពលរដ្ឋខ្មែររងគ្រោះព្រោះល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរដូច្នេះហើយទើបសម្ដេចមហាវបរអធិបតីហ៊ុនម៉ាណែតរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាយ៉ាងដាច់ណាត់មួយឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យខានតែបានជាពិសេសផ្ដោតទៅលើល្បែងស៊ីសងប្រភេទអនឡាញនេះតែម្ដង។

ជុំវិញករណីខាងលើនៅថ្ងៃទី 22 ខែកញ្ញាឆ្នាំ 2024អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកវីរៈសេនីយ៍ត្រី ប៉ុន ប៊ុណ្ណា មេប៉ុស្តិ៍ឃុំព្រៃល្វាតាមរយះលេខទូរសព្ទ012966081ដើម្បីជម្រាបជូនលោកពាក់ព័ន្ធល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ពីកន្លែងនៅក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាលោកនឹងចុះធ្វើកិច្ចសន្យានិងកំណត់ហេតុដើម្បីបំភ្លឺ ចំណែកលោកវីរៈសេនីយ៍ត្រី ជា លី មេប៉ុស្តិ៍នគរបាលឃុំបានកាមអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទ0979666096ដើម្បីជម្រាបជូនលោកថានៅក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងមាន់ល្បែងស៊ីសងជល់អនឡាញខុសច្បាប់ពីកន្លែងលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាលោកបានចុះទៅធ្វើកិច្ចសន្យារួចហើយ រីឯលោកវរសេនីយ៍ត្រី ស៊ុម ហ្វងឡេ មេប៉ុស្តិ៍នគរបាលឃុំតាំងយ៉ាប់អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទ0969996353ដើម្បីជម្រាបជូនលោកថានៅក្នុងដែនសមត្ថកិច្ចរបស់លោកគ្រប់គ្រងមានល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់មួយកន្លែងលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាអរគុណដែលបានរាយការណ៍និងសហការខ្ញុំនឹងឱ្យកម្លាំងខ្ញុំចុះទៅពិនិត្យមើលឬធ្វើកិច្ចសន្យាចំណែកលោកវីរៈសេនីយ៍ឯក លេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាសក្រុមការងារសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទ012277876ដើម្បីជម្រាបជូនលោកថានៅក្នុងស្រុកព្រៃកប្បាសមានល្បែងស៊ីសងប្រភេទមាន់ជល់អនឡាញខុសច្បាប់ 5 កន្លែងខលចូលហើយតែមិនមែនលោកជាអ្នកទទួលទូរសព្ទទេអ្នកដែលទទួលរបស់លោកបានប្រាប់ថាលោកមិននៅទេលោកចេញទៅក្រៅបាត់ហើយ។

អង្គភាពផ្សារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយ

នៅក្នុងន័យរិះគន់ដើម្បីស្ថាបនាមិនមានបំណងជាន់ពន្លិចទៅលើបុគ្គលឬស្ថាប័នណាឡើយគ្រាន់តែចូលរួមជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មានយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺពីសមីខ្លួនពាក់ព័ន្ធនៅរាល់ម៉ោងធ្វើការតាមច្បាប់របបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

 

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *