មហាជនរងចាំមើលថា តើលោកឧត្តមសេនីយ៍ទោ.មៅ ច័ន្ទមធុរិទ្ធ.ស្នងការនគរបាលខេត្តកំពត.ជាពិសេស.ឯកឧត្តម.ម៉ៅធនិន.អភិបាលខេត្ត ដែលជាគណៈបញ្ជាការឯកភាព.មានសមត្ថភាពទប់ស្កាត់ល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ដែលកុំតែផ្ទុះឡើងវិញសារជាថ្មីនៅក្នុងទឹកដីក្រុងកំពតតាមបទបញ្ជារបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានដល់កម្រិតណា..
ខេត្តកំពត÷កាលពីថ្ងៃទី31ខែតុលាឆ្នាំ2024ប្រជាពលរដ្ឋបានរាយការណ៍មកប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថានៅក្នុង ភូមិកំពុងបាយ ខណ្ឌកំពុងបាយ ក្រុងកំពត ខេត្តកំពត មានមាន់ជល់អនឡាញខុសច្បាប់រាជដុះដាលដូចផ្សិតគ្រាន់តែទទួលបានព័ត៌មានភ្លាមអង្គភាពសារព័ត៌មានយើងក៏បានចុះទៅថតនិង ផ្ដិតយករូបភាពជាក់ស្ដែងឃើញថាមានពិតប្រាកដមែន.ពេលនោះក្រុមការងារសារព័ត៌មានយើងបានរាយការណ៍ជួនលោកវីរសេនីយ៍ឯក កុល ណារុំ អធិការនគរបាលក្រុងកំពត.លោកបានប្រាប់មកអ្នកសារព័ត៌មានយើងវិញថាលោកសុំតែមួយរស់ទេ.បើយោងតាមការបំភ្លឺរបស់លោកអធិការក្រុងរូបនេះហាក់បីដូចជាស្ថិតនៅក្រោមបារមីមេខ្លោងបនល្បែងមាន់ជល់អនឡាញអញ្ចឹង ព្រោះសព្វថ្ងៃគេសង្កេតឃើញថាមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់កំពុងតែមានអំណាច និងខ្នងបង្អែកធំជាងលោកអធិការ ធំជាងលោកស្នងការធំជាងប្រមុខឬរដ្ឋាភិបាលទៀតហើយមើលទៅ ទើបហ៊ានដើរបោះទីតាំងចូលដល់ក្រោមជណ្ដើរផ្ទះអ្នកភូមិអស់ទៅហើយ ហើយក៏កំពុងតែពង្វក់ស្មារតីប្រជាពលរដ្ឋទាំងក្មេងទាំងចាស់នៅក្នុងខេត្តកំពត ដើម្បីឲ្យពួកគាត់មកចាក់ភ្នាល់ល្បែងស៊ីសងខុសច្បាប់ស្ទើរតែក្លាយទៅជាទេសករល្បែងអស់ទៅហើយ។
គួររំលឹកផងថានៅពេលថ្មីៗនេះ សម្ដេច មហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានដាក់បទបញ្ជាយ៉ាងក្ដៅគគុកឱ្យមន្ត្រីថ្នាក់ជាតិ និងមន្ត្រីក្រោមជាតិត្រូវទប់ស្កាត់បង្ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេសឱ្យខានទៅបាន សូមស្ដាប់ប្រសាសន៍របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម។
តែផ្ទុយទៅវិញគេសង្កេតឃើញថានៅក្នុងទឹកដី ខេត្តកំពត កំពុងតែមានបើកល្បែងស៊ីសងមាន់ជល់អនឡាញខុសច្បាប់ឡើងវិញសារជាថ្មី វ៉ាយលុក និងកំពុងតែស៊ីដាច់ពាក្យថាភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ចេញដោយក្រសួងមហាផ្ទៃ បានយ៉ាងរលូន ប្រភពពីរប្រជាពលរដ្ឋរស់នៅក្នុងក្រុងកំពតបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងបន្តទៀតថាមេខ្លោងបនល្បែងមាន់ជល់អនឡាញខុសច្បាប់ខាងលើកំពុងតែមានអំណាចនិងឥទ្ធិពលធំមិនធម្មតាហើយមើលទៅទើបអាចធ្វើឱ្យអាជ្ញាធរ មានសមត្ថកិច្ចឃើញហើយខ្លាចរួញដូចឌឹកឌឺ មិនហ៊ានធ្វើការបង្ក្រាបនោះឡើយ។
បើទោះជាយ៉ាងណាក្ដីមហាជននៅរង់ចាំមើលថាលោក វរសេនីយ៍ឯកកុល ណារ អធិការនគរបាលក្រុងកំពតជាពិសេស លោកឧត្តមសេនីយ៍ទោ.ម៉ៅ.ច័ន្ទ.មធុរិទ្ធ ស្នងការនគរបាល ខេត្ត កំពត មានសមត្ថភាពបង្ក្រាប ឬអសមត្ថិភាពបង្ក្រាប ដើម្បីវែកមុខរកមេខ្លោងបនល្បែងមាន់ជល់តាមអនឡាញខុសច្បាប់ខ្នាតយក្សរូបនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានដែរឬទេបើបាន តើបានប៉ុន្មានភាគរយដែរដើម្បីលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចេញដោយរាជរដ្ឋាភិបាល គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ តែសព្វថ្ងៃគេសង្កេតឃើញថាពលរដ្ឋខ្មែរនៅតែរងគ្រោះ ដោយសារល្បែងស៊ីសងយ៉ាងធ្ងន់ធ្ងរដូច្នេះហើយទើប សម្ដេចមហាវបរអធិបតី ហ៊ុន ម៉ាណែត រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាយ៉ាងដាច់ណាត់ មួយឲ្យមន្ត្រីថ្នាក់ជាតិនិងមន្ត្រីថ្នាក់ក្រោមជាតិត្រូវលុបបំបាត់រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឱ្យខានតែបានជាពិសេសផ្ដោតទៅលើល្បែងស៊ីសងប្រភេទអនឡាញនេះតែម្ដង។
ជាចុងក្រោយប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត.ស.សុខា.ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចមហាបវរ.ហ៊ុន.ម៉ា.ណែត.រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាយកអភិក្រមទាំង5 ទីមួយ ឆ្លុះកញ្ចក់ ទីពីងូតទឹក ទីបីដុះក្អែល ទីបួនព្យាបាល និង ទីប្រាំវះកាត់ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជាដើម្បីយកមកអនុវត្តទៅលើមន្ត្រីទាំងនោះផងទាន..ដែលកំពុងតែអនុវត្តផ្ទុយពីរសេចក្ដីប្រកាសនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ជុំវិញរឿងរ៉ាវ ពាក់ព័ន្ធ និងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើ នៅវេលាម៉ោង 9:00 ជាង ថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 2024 អង្គភាពយើងខ្ញុំបានធ្វើការខលទំនាក់ទំនងទៅលោក ឧត្តមសេនីយ៍ទោ មៅ ច័ន្ទមធុរិទ្ធ.ស្នងការនគរបាលខេត្តកំពត តាមរយៈលេខទូរសព្ទ 017524444 ដើម្បីសុំសេចក្ដីអត្ថាធិប្បាយ តែលោកបានប្រាប់មកអង្គភាពយើងខ្ញុំថា ទីតាំងនោះគ្មានអ្នកណាហ៊ានបើកនោះទេ លោក និងចាត់កម្លាំងឲ្យចុះជាក់ស្ដែង រីឯ លោកវរសេនីយ៍ឯក កុល ណារុំ អធិការនៃអធិការដ្ឋាននគរបាលក្រុងកំពត អង្គភាពយើងខ្ញុំបានខលទំនាក់ទំនងទៅលោក តាមរយៈលេខទូរសព្ទ 0977780104នៅវេលាម៉ោង 4:00 ជាងល្ងាចថ្ងៃ ខែ ឆ្នាំ ដដែល ប៉ុន្តែដោយសារប្រពន្ធសេវាទូរសព្ទរអាក់រអួលលោកស្ដាប់មិនបានទេ ក៏ដាច់បាត់ទៅ អង្គភាពយើងខ្ញុំព្យាយាមខលទំនាក់ទំនងទៅម្ដងទៀត ប៉ុន្តែគ្មានអ្នកទទួល
ជុំវិញរឿងរ៉ាវល្បែងស៊ីសងមាន់ជល់អនឡាញខាងលើ អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការតាមរបបវិជ្ជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។