ប្រជាពលរដ្ឋរងការខ្វះខាតចំនួន ៤០០ គ្រួសារត្រូវបានទទួលដំណោយពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរ និងសប្បុរសជន និងព្រះសង្ឃ.

ប្រជាពលរដ្ឋរងការខ្វះខាតចំនួន ៤០០ គ្រួសារត្រូវបានទទួលដំណោយពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយអាជ្ញាធរ និងសប្បុរសជន និងព្រះសង្ឃ

បន្ទាយមានជ័យ  :  នៅព្រឹកថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២៤ នេះ  ប្រជាពលរដ្ឋដែលរងការខ្វះខាតចំនួន ៤០០  គ្រួសារ ត្រូវបានទទួលអំណោយ ពីរឯកឧត្តមបណ្ឌិត ប៉ាន់ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតរួមទាំងអាជ្ញាធរនិងសប្បុរសជន រួមទាំង ព្រះសង្ឃ

ពិធីផ្ដល់អំណោយនេះប្រព្រឹត្តធ្វើនៅវត្តអណ្ដូង ថ្មមាស ភូមអណ្ដូងថ្មមាសសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែតនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម យ៉ាង គីមហ៊ុយទីប្រឹក្សា សម្តេច តេជោ ហ៊ុនសែន អមដំណើរដោយលោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងវត្តមានចូលរួមពីសំណាក់លោកចៅសង្កាត់ ចៅសង្កាត់រង សមត្ថកិច្ចមេភូមិ អនុភូមិ ប្រជាការពារភូមិជាច្រើនរូបផងដែរ។
អំណោយទាំងនោះរួមមាន
១ _ អង្ករ ២០គីឡូក្រាម
២ _  មី ១ កេស
៣ _  ត្រី ខ ១ យួន
៤  _  ស្ក សរ មួយថង់
៥  _ ទឹក ត្រី មួយ យួ
៦  _ ទឹក សុទ្ធ ១ តួ
៧  _ សារ៉ុង ១
៨  _  ថវិការ ២ ម៉ឺនរៀលក្នុងម្នាក់

ហើយនៅក្នុងអំណោយទាំងអស់នោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៍បានផ្ដល់ជូន នៅថវិការផ្ទាល់ខ្លួន ជូនដល់ព្រះចៅអធិការ វត្តចំនួន ២ លានរៀល
ប្រជាការពារភូមិចំនួន ២០ នាក់ថវិកា ៨០ម៉ឺនរៀល និងអ្នកសារព័ត៌មាន ១៣ អង្គភាពចំនួន ៨០ម៉ឺនរៀល ផងដែរ ។

នៅក្នុង ការផ្ដល់អំណោយជូនដល់បងប្អូនប្រជាពលរដ្ឋរងការខ្វះខាតនៅក្នុងកម្មវិធីនេះ
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម
ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតបានធ្វើការសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលដែលអាស្រ័យផលនៅចំណុចអាស្រមលោកយាយ ម៉ៅ នៅដើមពោធ៍តាមបណ្ដោយផ្លូវជាតិលេខ ៥ សូមមេត្តាចូលរួមសហការជាមួយនឹងអាជ្ញាធរព្រោះទីសក្ការៈគោរពបូជាគឺត្រូវការ ភាពស្អាតបាត មិនមានក្លិនស្អុយឆ្អេះឆ្អាប នៅក្បែរ នោះទេ ព្រោះកន្លែងនេះជាកន្លែងទីសក្ការៈគោរពបូជា ម្យ៉ាងវិញទៀតបងៗដែលជាប្រជាកម្មពៀរភូមិដែលធ្វើចរាចរណ៍សំរាប់ភ្ញៀវចុះទៅបន់ស្រន់នៅចំណុចនោះសូមមានការធ្វើចរាចរណ៍ឲ្យបានល្អជៀសវាងកុំឲ្យមានបញ្ហាគ្រោះថ្នាក់ដោយប្រការណាមួយ ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថានៅក្នុងបញ្ហាចរាចរណ៍ចំណុចយាយម៉ៅនេះឯកឧត្តម  ប៊ី ណាស៊ី លោកបានជួយ ជាសម្ភារៈសម្រាប់ការធ្វើចរាចរណ៍ មួយចំនួនដល់ប្រជាការពារដើម្បី សម្រួលដល់បងប្អូនដែលធ្វើដំណើរចូលទៅ គោរពបូជានៅកន្លែងនោះជូនផងដែរ។

ជាចុងក្រោយក្នុងការបញ្ចប់នៅវិធីផ្ដល់ដំណោយនេះឯកឧត្តមបណ្ឌិត ប៉ាន់ខេមប៊ុនថនបាន ជូនពរ និងប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋឯកឧត្តមលោកជំទាវអស់លោកលោកស្រី សប្បុរសជនជាជនបរទេស ដែលមានវត្តមាននៅក្នុងពិធីនេះ
សូមមានសុខភាពល្អនិង ទទួលបានសេចក្តីសុខសប្បាយគ្រប់ៗក្រុមគ្រួសារ ។ បងសី

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *