អំណាចធំមែនលោកកែវសារីនាយប៉ុស្តិ៍យោធាសេនាតូចថ្មើជើងលេខ 503និងលោករឿងសុរិន្ទមេបញ្ជាការយោធាសេនាតូចថ្មើជើងលេខ 503កំពុងតែមានអំណាចនិងឥទ្ធិពលធំជាងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលហើយមើលទៅ ទើបហ៊ានបើកភ្លើងខៀវផ្ដល់សិទ្ធិឱ្យក្រុមឈ្មួញធ្វើចរាចរណ៍ដឹកទំនិញគេចពន្ធគ្រប់ប្រភេទតាមច្រករបៀងខុសច្បាប់ ធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋក្នុងមួយឆ្នាំមួយឆ្នាំរាប់សិបម៉ឺនដុល្លារឯណោះ។
ខេត្តបន្ទាយមានជ័យ!!លោកកែវសារីនាយប៉ុស្តិ៍យោធាសេនាតូចថ្មើជើងលេខ 503 មានលោករឿងសុរិទ្ធមេបញ្ជាការយោធាសេនាតូចថ្មើជើងលេខ 503ជាខ្នងបង្អែកដែលមានអំណាចនិងឥទ្ធិពលធំជាងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលហើយមើលទៅ ទើបហ៊ានបើកភ្លើងខៀវផ្ដល់សិទ្ធិឱ្យក្រុមឈ្មួញធ្វើចរាចរណ៍បទល្មើសគេចពន្ធគ្រប់ប្រភេទតាមច្រករបៀងខុសច្បាប់ភ្លូកទឹកភ្លូកដីទាំងថ្ងៃទាំងយប់តាមរយៈរថយន្តតូជីតាដែលមានស្លាកលេខកំពង់ឆ្នាំង.2C.0468.និងរថយន្តជាច្រើនគ្រឿងទៀតដូចគេហែរកឋិនតាមច្រករបៀងមួយកន្លែង ហៅថាច្រកស្ពានស្រុតស្ថិតនៅក្នុងភូមិអូននាងសង្កាត់អូឬស្សីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានយ៉ាងរលូន.
ខណៈសព្វថ្ងៃគេសង្កេតឃើញថាលោកកែវសារីនាយប៉ុស្តិ៍រូបនេះកំពុងតែល្បីសុះសាយនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ហើយកំពុងតែមានប្រជាប្រិយភាពមុខមាត់ធំសម្បើមណាស់ក្រោយពីរផ្ដល់សិទ្ធិឲ្យក្រុមឈ្មួញធ្វើចរាចរណ៍បទល្មើសខុសច្បាប់ គ្រប់ប្រភេទធ្វើឱ្យផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ៥៨ និងផ្អើលដល់អ្នកស្រុកអ្នកភូមិដេកមិនលក់បក់មិនល្ហើយដោយសារតែលាន់ឮសំឡេងកងរំពងពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀងស្ពានស្រុតខុសច្បាប់ក្នុងមួយយប់ៗទល់ទល់ភ្លឺតែម្ដងដោយមិនមានការទប់ស្កាត់ពីលោកនាយប៉ុស្តិ៍យោធាថ្មើជើងលេខ 503 នោទេ នេះហើយសបញ្ជាក់ឲ្យឃើញថាលោកកែវសារីនាយប៉ុស្តិ៍រូបនេះមិនយកចិត្តទុកដាក់ទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ។
បើទោះបីជាក្រសួងមហាផ្ទៃព្រមានយ៉ាងណាក៏ដោយ ក៏ថ្មីៗនេះលោក កែវ សារី នាយប៉ុស្តិ៍យោធាសេនាតូចថ្មើជើងលេខ503ស្ពានស្រុតរូបនេះមិនខ្វល់សំខាន់លោកកំពុងតែសម្ងំប្រមូលប្រាក់ខុសច្បាប់របៀបពុករលួយ ពីក្រុមឈ្មួញដឹកទំនិញគេចពន្ធឆ្លងដែនពីប្រទេសថៃមកប្រទេសកម្ពុជា ដើម្បីមកចែកបក្ខពួកធ្វើមានធ្វើបាននៅក្នុងក្រុមគ្រួសាររៀងៗខ្លួន យ៉ាងរំភើយផ្ផ្គើន មិនគោរពគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបន្តឲ្យដឹងទៀតថាក្រុមឈ្មួញដឹកជញ្ជូនបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទឬគ្រឿងបរិភោគពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងខុសច្បាប់ស្ពានស្រុតមួយនេះ បានយ៉ាងរលូនឥតខ្ចោះដោយមិនមានការទប់ស្កាត់ឬត្រួតពិនិត្យឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋស្ទើរតែមួយប្រទេសគឺដោយសារតែមានការបើកភ្លើងខៀវពីលោកកែវសារីនាយប៉ុស្តិ៍យោធាថ្មើជើងលេខ503 និងមានការបង់លុយជូនលោកយ៉ាងសន្ធឹកសន្ធាប់នៅក្នុងការបិទភ្នែកបិទច្រមុះធ្វើឱ្យបាត់បង់ចំណូលចូលរដ្ឋក្នុងមួយឆ្នាំមួយឆ្នាំរាប់សិបម៉ឺនដុល្លារឯណោះ ជាចុងក្រោយប្រជាពលរដ្ឋលើកដៃទទួចស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាយកអភិក្រមទាំង5ទី1ឆ្លុះកញ្ចក់ ទី2ងូតទឹកទី3ដុះក្អែល និងទី5វះកាត់ ដែលដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតរដ្ឋមន្ត្រីនៃកម្ពុជាដើម្បីយកមកអនុវត្តលើមន្ត្រីគ្រាប់ល្ពៅទាំងនោះ ដែលកំពុងតែឃុបឃិតគ្នាជាមួយក្រុមឈ្មួញផងទាន។
ជុំវិញករណីខាងលើនៅថ្ងៃទី18ខែធ្នូឆ្នាំ 2024អង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក កែវ សារី នាយប៉ុស្តិ៍យោធាសេនាតូចថ្មើជើងលេខ 503 ដើម្បីជម្រាបជូនលោកអំពីបទល្មើសឡានដឹកទំនិញគេចពន្ធពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រករបៀងខុសច្បាប់ស្ពានផុសស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោកលោកបានប្រាប់អ្នកសារព័ត៌មានយើងវិញថាស្ថិតនៅក្នុងការគ្រប់គ្រងរបស់លោកមែនតែរឿងធ្វើសេដ្ឋកិច្ចលោកមិនបានដឹងទេចំណែកលោកគ្រឿងសារិទ្ធមេបញ្ជាការយោធាសេនាតូចថ្មើជើងលេខ 503 អង្គភាពសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅលោកតាមរយៈលេខទូរសព្ទដើម្បីសុំធ្វើបទសម្ភាសន៍តែលោកលើកទូរសព្ទហើយនិយាយស្ដាប់គ្នាអត់បានលោកក៏ចុចបិទទូរសព្ទតែម្ដងពេលនោះអង្គភាពសារព័ត៌មានយើងមិនអស់ចិត្តក៏ទំនាក់ទំនងទៅលោកម្ដងទៀតតែមិនអ្នកទទួល។ទោះជាយ៉ាងណាក្ដីអង្គភាពសារព័ត៌មានយើងនិងរង់ចាំការស្រាយបំភ្លឺ នៅរាលម៉ោងធ្វើការ តាមរបបវិជ្ជាជីវៈស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជ។