បើទោះបីបទបញ្ជាក្ដៅគគុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទជ្រកក្រោមដំបូងផ្ទះប្រជាពលរដ្ឋមិនទាន់បានប៉ុន្មានសិលផងនោះ ក៏ស្រាប់តែល្បែងស៊ីសងមាន់ជល់អនឡាញទាំងនោះបានកក្រើកឡើងវិញហើយនៅក្នុងស្រុកកណ្ដាលស្ទឹង នាទឹកដីខេត្តកណ្ដាល..

បើទោះបីបទបញ្ជាក្ដៅគគុករបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនឱ្យល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទជ្រកក្រោមដំបូងផ្ទះប្រជាពលរដ្ឋមិនទាន់បានប៉ុន្មានសិលផងនោះ ក៏ស្រាប់តែល្បែងស៊ីសងមាន់ជល់អនឡាញទាំងនោះបានកក្រើកឡើងវិញហើយនៅក្នុងស្រុកកណ្ដាលស្ទឹង នាទឹកដីខេត្តកណ្ដាល..

ខេត្តកណ្ដាល÷ថ្ងៃទី 6 ខែមីនាឆ្នាំ 2025 អង្គភាពយើងខ្ញុំទទួលបានប្រភពព័ត៌មានពីប្រជាពលរដ្ឋ ហើយបានចុះទៅយកព័ត៌មានផ្ទាល់ ស្ថិតនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង នាទឹកដីខេត្តកណ្ដាល បានសង្កេតឃើញថា ល្បែងស៊ីសង មាន់ជល់តាមអនឡាញ និងឡូតូ បានកើតឡើងវិញហើយ នៅពាសពេញនៃស្រុកកណ្ដាលស្ទឹង ហើយបើកលេងយ៉ាងរលូន មិនបង្ករការឈឺក្បាលដល់អាជ្ញាធរពាក់ព័ន្ធនោះឡើយ និងកំពុងតែបង្វក់ស្មារតីប្រជាពលរដ្ឋក្រុមញៀនល្បែង ឱ្យធ្លាក់ចូលជ្រោះបំណុលវ័នក អ្នកខ្លះសម្លា..ប់ខ្លួនទាំងគ្រួសារ រីឯអ្នកខ្លះទៀត.! គិតខ្លីក៏មានលោតទឹកសម្រាប់ខ្លួនផងដែរនាពេលកន្លងមក.! ហើយអ្នកញៀនល្បែងទាំងនោះ តែងតែមកលេងហោរកញ្ចៀវយ៉ាងអនាធិបតេយ្យពាសពេញស្រុកកណ្ដាលស្ទឹងជារៀងរាលថ្ងៃ។ យើងងាកមកមើលអាជ្ញាធរប្រពន្ធវិញ បាននិងកំពុងស៊ីដាច់ទៅលើគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចេញដោយប្រមុខរាជរដ្ឋាភិបាល និងបានសរសេរជាពាក្យស្លោកដាក់នៅលើផ្ទាំងក្ដាឃៀនពាក់ព័ន្ធនិងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយដាក់តាមបណ្ដា ស្នងការដ្ឋាន អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនានាទូទាំងនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ដើម្បីរំលឹកដល់មន្ត្រី ដែលអនុវត្តតួនាទីក្នុងភូមិឃុំរបស់ខ្លួន ធានាឱ្យបាននៅសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោយខានតែបាន  តើលោក អ៊ូ សៅវឿន អភិបាលស្រុក និង គណៈបញ្ជាការឯកភាពស្រុកកណ្ដាលស្ទឹង រួមហ្នឹងលោកវរៈសេនីយ៍ឯក ឡេង សុខរុន អធិការស្រុកកណ្ដាលស្ទឹង មានយកត្រចៀកស្ដាប់ និងភ្នែកមើលពាក្យស្លោកទាំងនោះដែរឬទេ។

ជាពិសេសអនុសាសន៍ដ៏ក្ដៅគគុក និងមានប្រជាប្រិយភាព ដែលប្រជាពលរដ្ឋខ្មែរទូទាំងនៃព្រះរាជាណាចក្រកម្ពុជាគោរព ស្រឡាញ់ គាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ដ៏មានតម្លៃរបស់សម្ដេចធិបតី..។

មហាជនក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និយាយរួមគឺទូទាំងនៃស្រុកកណ្ដាលស្ទឹងបាននាំគ្នារិះគន់កប់ៗមកថា ក្រុមញៀនល្បែងទាំងនោះ ក្នុងមួយថ្ងៃៗនាំគ្នាលេងហូរកញ្ជ្រៀវ ព្រហឹងអឺងកងរំខានដល់ការស់នៅរបស់ពួកគាត់ ជារៀងរាល់ថ្ងៃ ពុំដែលទំនេរនោះឡើយ ហើយពួកគាត់មានការព្រួយបារម្ភទៅលើសុខសុវត្ថិភាពក្នុងភូមិឃុំរបស់ពួកគាត់ខ្លាំងណាស់ ដូចនេះហើយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំស្រុកខាងលើ សូមសំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មេត្តាដាក់បទបញ្ជាណែនាំមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង មានចំណាត់ការស្រាវជ្រាវរកមេខ្លោងបនល្បែងទាំងនោះ យកមកដាក់ទោសទាន់ទៅតាមផ្លូវច្បាប់ផងទាន! ដើម្បីគោរពទៅលើអនុសាសន៍មាស អនុសាសន៍ពេជ្រ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានកម្រិតខ្ពស់ផងទាន!

ជុំវិញរឿងរ៉ាវករណីល្បែងស៊ីសងខាងលើ អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោក អ៊ូ សារឿន អភិបាលស្រុកកណ្ដាលស្ទឹង តាមរយៈលេខទូរសព្ទតេក្រាម011777180 នៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2025 វេលាម៉ោង10:30 នាទីព្រឹក លោកបានប្រាប់មកអង្គភាពយើងខ្ញុំថាបានទទួលហើយ អរគុណដែលបានជួយផ្ដល់ព័ត៌មាន ពេលនេះលោកជាប់ប្រជុំ រលោកនឹងដាក់កម្លាំងចុះបង្ក្រាបឲ្យបានទាន់ពេលវេលា..

រីឯលោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងតាមរយៈលេខទូរសព្ទតេឡេក្រាម069948131 នៅថ្ងៃខែឆ្នាំដដែល ដោយអង្គភាពយើងខ្ញុំខលចូលតែមិនមានអ្នកទទួល និយាយផ្ញើជាសំឡេងក៏មិនមានអ្នកចូលមើលនោះដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ អង្គភាពយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ តាមរបបវិជ្ជាជីវៈ ក្រមសីលធម៌ ស្ដីអំពីច្បាប់សារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *