លោកវីរៈសេនីយ៍ទោ ឡេ ងហុងលាងនាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន

លោកវីរៈសេនីយ៍ទោ ឡេ ងហុងលាងនាំអំណោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ជូនអតីតយុទ្ធជន

ប៉ោយប៉ែត ÷ នៅព្រឹកថ្ងៃទី 13 ខែមិនាឆ្នាំ 2025 វេលាម៉ោង10:00នាទី  លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ បានឲ្យលោកវរសេនីយ៍ទោ ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែតព្រមទាំងកងកម្លាំង បានចុះទៅសួរសុខទុក្ខ និងនាំអំណោយរបស់លោក យកទៅចែកជូនលោក ទៀវ វិបុល ដែលជាអតីតយុទ្ធជន រស់នៅក្នុងភូមិទួលប្រាសាទ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ  ឡេង ហុងលាងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងក្រុងប៉ោយប៉ែត បានពាំនាំនិងពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់លោក ទៀវ វិបុល អតីតយុទ្ធជន និងអំណោយបន្តិចបន្តួច ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ចំពោះកងកម្លាំង និងអតីតយុទ្ធជនដែលចូលនិវត្តន៍ក្តី ។ លោកតែងតែមានការយកចិត្តទុកដាក់ហ្នឹងផ្ដាំផ្ញើដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ឲ្យមានការមើលថែចំពោះកងកម្លាំង និងអតីតយុទ្ធជន ឲ្យបានល្អកុំឲ្យមានការឆកល្វែងឲ្យសោះ នេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ ។

អំណោយរបស់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យចែកជូនដល់អតីតយុទ្ធជន រួមមាន ÷
– អង្ករ ២៥គីឡូក្រាម
– ទឹកត្រី ១យូរ
– ទឹកស៊ីអ៊ីវ ១យួរ
– មី     ១កេះ
– ប្រេងឆា ១លីត្រ
– ទឹកសុទ្ធ ១០យួរ
– ស្ករ ១គីឡូក្រាម
– អំបិល ១គីឡូក្រាម
– ប៊ីចេង ១គីឡូក្រាម
– ខ្ទឹមស ២គីឡូក្រាម
– ស៊ុត ៣០គ្រាប
រួមនិងថវិកាចំនួន ១០ម៉ឺនរៀល ។

នេះជាអំណោយដ៏ថ្លៃថ្លានិងការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។

អរគុណ សន្តិភាព
អរគុណ នយោបាយ ឈ្នះ ឈ្នះ
ដឹងគុណស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *